បុគ្គលិកជំនាញជាន់ខ្ពស់ផ្នែកស្រាវជ្រាវ និងវាយតម្លៃអចលនវត្ថុប្រចាំក្រុមហ៊ុន KFA ចូលរួមបណ្តុះបណ្តាលមន្ត្រីធនាគារ SME

0
ភ្នំពេញ ៖ ក្នុងគោលបំណងចែករំលែកនូវចំណេះដឹង និងជំនាញ ជាពិសេសលើកកម្ពស់ផ្នែកវាយតម្លៃអចលនវត្ថុប្រកបដោយប្រសិទ្ធភាព និងត្រឹមត្រូវទៅតាមទីផ្សារ ក្រោយការអនុញ្ញាតពីសំណាក់លោកឧកញ៉ា នួន រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KFA Group បុគ្គលិកជំនាញជាន់ខ្ពស់ផ្នែកស្រាវជ្រាវ និងវាយតម្លៃអចលនវត្ថុប្រចាំក្រុមហ៊ុនអចលនទ្រព្យ KFA បានចុះបណ្តុះបណ្តាលសិក្ខាកាមចំនួន ៥៥នាក់ ដែលជាមន្ត្រី និងបុគ្គលិកបម្រើការងារនៅធនាគារ សហគ្រាសធុនតូច និងមធ្យម (SME Bank)។
ស្ថិតនៅអគារមជ្ឈមណ្ឌលធុរៈកិច្ច ជាន់ទី២០ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ លោក វ៉ា សុវណ្ណឧត្តម បុគ្គលិកជំនាញជាន់ខ្ពស់ផ្នែកស្រាវជ្រាវ និងវាយតម្លៃអចលនវត្ថុប្រចាំក្រុមហ៊ុនអចលនទ្រព្យ KFA បានឡើងធ្វើបទបង្ហាញពីសារសំខាន់នៃការវាយតម្លៃអចលនវត្ថុ រួមជាមួយនឹងគន្លឹះសំខាន់ៗចំនួន៤ ដែលមន្ត្រី និងបុគ្គលិកបម្រើការងារក្នុងធនាគារគួរស្វែងយល់ឱ្យបានច្បាស់រួមមានដូចជា ៖
១. នីតិវិធីនៃការឱ្យតម្លៃបឋមទៅលើអចលនវត្ថុ មុនចុះដល់ការពិនិត្យលើទីតាំងផ្ទាល់ (Flow of Property verbal check)
២. ស្គាល់ពីប្រភេទបណ្ណកម្មសិទ្ធិ (Type of Real Estate Ownership)
៣. ការវិភាគលើអចលនវត្ថុ ការត្រួតពិនិត្យលើព្រំប្រទល់របស់អចលនវត្ថុ ដើម្បីផ្តល់តម្លៃចុងក្រោយ (Property valuation Analysis)
៤.នីតិវិធី ឬ ដំណើរការនៃការវាយតម្លៃអចលនវត្ថុ (Flow of Property Valuation)
ជាលទ្ធផលដែលទទួលបានពីសិក្ខាសាលាដ៏មានសារៈសំខាន់មួយនេះ គ្រប់បណ្តាសិក្ខាកាមដែលបានចូលរួមសិក្សាបានស្វែងយល់បន្ថែមពីគន្លឹះសំខាន់ៗ រួមជាមួយនឹងការយល់ដឹងកាន់តែច្បាស់ពីរបៀបនៃការវាយតម្លៃអចលនវត្ថុពីដំណាក់កាលមួយទៅដំណាក់កាលមួយ។
បន្ថែមពីនេះ សម្រាប់បងប្អូនដែលចង់បានសេវាកម្ម អចលនវត្ថុ ដូចជា ការវាយតម្លៃអចលនវត្ថុ ការទិញលក់ជួលអចលនវត្ថុ ឫ សេវាកម្មបង្រៀនអំពីការវាយតម្លៃ ដែលប្រកបទៅដោយក្រមសីលធម៌វជ្ជាជីវៈ និង ភាពជឿរជាក់ សូមទាក់ទងតាម រយៈ Telephone or Telegram: 069 796 986 / 089 888 994/ 012 706146. អរគុណ