​ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ធំ​ក្រៅតែពី​ការប្រព្រឹត្ត​អំពើពុករលួយ​ថែមទាំង​ប្លន់​ដី​រាស្ត្រ​

0


​ ​ខេត្តកំពង់ធំ ៖ លោក​ជា ជាតិ ប្រធាន​មន្ទីរ​សង្គម​អតីតយុទ្ធជន និង​យុវ​សម្បទា ខេត្តកំពង់ធំ និង​ជាទី​ប្រឹក្សា​របស់លោក​អនុប្រធានរដ្ឋសភា​ងួន ញ៉ិល ផង​នោះ​ត្រូវបាន មន្ត្រីរាជការ​ក្នុង​ខេត្ត​រិៈ​គន់​ថា ប្រធាន​មន្ទីរ​រូបនេះ​ក្រៅតែពី​ការ​ពូកែ​ខាង​ការប្រព្រឹត្ត អំពើពុករលួយ​កឹ​ប​កេង​ថវិកាជាតិ និង​កឹ​ប​កេង​ថវិកា​និវត្តន៍​ជន និង​អតីតយុទ្ធជន ប្រធាន​មន្ទីរ​រូបនេះ​ថ្លើមធំ​ហាន​ទាំង​ប្លន់​ដី​រាស្ត្រ​ចំនួន ៥៤​ហិច​តា នៅ​ចំនុច​ដីស្រែ​វាល ក្រោម តំបន់​បាទ​ព្រ​លាក ស្ថិតនៅ​ក្នុងភូមិ​ពោធិ​តា​អ៊ុន សង្កាត់​ស្រយូវ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ដែលជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​៣៤​គ្រួសារ​រំលោភ​យក​ធ្វើជា​អាងទឹក​។Image1

ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​ដី​កើតការ​ក្តៅក្រហាយ និង​ប្តឹងទៅ​ស្ទើ​គ្រប់​ស្ថាប័ន​តែ​មកដល់ពេលនេះ​ពុំទាន​មាន​ដំណោះស្រាយ​នៅឡើយ​នោះទេ​។​ ​តាម​លោក​ឃុ​ត នាង និង​លោក​ភោ ភឿ​ក ដែលជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ចំនួន​៣៤​គ្រួសារ​បាន​ឲ្យ​ដឹងថា​ដី​ដែល​លោក​ជា​ជាតិ រំលោភ​យក​នោះ​គឺជា​ដីស្រែ​ដែល​ពួក​គាត​បាន​កាន់កាប់​តាំងពី​ឆ្នាំ​

១៩៨៧ ដោយ​អ្នកខ្លះ​ទទួលបាន​ដី​ចំណែក​ពីរ​ដ្ឋ​១ ឬ​២​ហិច​តា ស្រាប់តែ​នៅ​ដើមឆ្នាំ​២០០៦​លោក​ជា ជាតិ បាន​ទៅ​រំលោភ​យក​ជា​កម្មសិទ្ធិរ​បស់​គាត និង​បាន​យក​ដី​នេះ​ធ្វើជា​អាងទឹក​បំរើ​ផលប្រយោជន៍​របស់​គាត​។ ក្រោយពី​មាន​ករណីនេះ​កើតឡើង​គឺ​ពួក​គាត​បាន​ប្តឹងទៅ​លោក​មេឃុំ លោក​អភិបាលស្រុក​ស្ទឹងសែន និង​លោក​អភិបាលខេត្ត​រួម និង​លោក​ងួន ញ៉ិល អនុប្រធានរដ្ឋសភា​ផងដែរ​។ តែ​ក្រោយពី​ការ​ប្តឹងផ្តល់​ជាច្រើន​កន្លែង​រឿងនេះ​មិនត្រូវ​បាន​

អជ្ញាធរ​ពាក់ព័ន្ធ​ធ្វើការ​ដោះស្រាយ​ទេ​។ នៅ​ឆ្នាំ​២០០៨ ពួក​គាត​បាន​យក​រឿងនេះ​ប្តឹងទៅ​រដ្ឋសភា និង​ទៅ​សម្តេច​តេ​ជោ​ហ៊ុន សែន ក្រោយពី​មានការ​ប្តឹង​នេះ រដ្ឋសភា​តាមរយៈ​សម្តេច​ហេង សំរិន​បាន ចេញ​លិខិត​មួយ​ជួន​ទៅ​លោក​អភិបាលខេត្ត​កំពង់ធំ​ឲ្យ​ធ្វើការ​ពិនិត្យ​និង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​។ ទោះបី​មាន​លិខិត​អន្តរាគមន៍​របស់​រដ្ឋ​សភា​ក៍ដោយ អជ្ញាធរ​ខេត្តកំពង់ធំ​ពុំបាន​យក​ករណីនេះ​មក​ធ្វើការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​នោះឡើយ​។Image2

សម្រាប់​ប្រជាពលរដ្ឋ​រង់​គ្រោះ​ដែល​ទទ្ទឹង​រង់​ចំការ​ដោះស្រាយ​ពី​អជ្ញាធរ​ទាំង​ក្តី​អស់សង្ឃឹម និង​ប្រុង​លើកគ្នា​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ ដើម្បី​សូម​ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​ហ៊ុន សែន ជួយ​រក​យុ​តិ​ធ៌​ម​ជូន​ពួក​គាត​។​​ ​សម្រាប់​មន្ត្រីរាជការ​ជាច្រើន​នៅ​ខេត្ត​កំពង់​បាន​ទំលាយ​ឲ្យ​ដឹងថា​លោក​ជា ជាតិ ក្រៅតែពី​មាន​បញ្ហាដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ ដោយសារតែ​អាង​ខ្លួន​ជាម​ន្ត្រី​មានអំណាច និង​មាន​ខ្សែ​ធំ​គឺ​រូប​គាត​គឺជា​មន្ត្រី​មួយរូប​ពោ​ពេញ​ដោយ​អំពើពុករលួយ​ជាពិសេស​គឺ​ការ​កឹ​ប​កេង​ថវិកាជាតិ កឹ​ប​កេង​ប្រាក់​និវត្តន៍​ជន និង​អតីតយុទ្ធជន​។

ស្រប​ពេលដែល​រាជរដ្ឋាភិបាល​ធ្វើកំណែទម្រង់​ស៊ីជម្រៅ និង​លុបបំបាត់​អំពើពុករលួយ​ដោយ​ប្រាក់ខែ​និវត្តន៍​ជន​បើក​តាម​ប្រព័ន្ធ​ធនាគារ រូប​គាត​នៅតែ​បន្ត​ការប្រព្រឹត្ត​អំពើពុករលួយ តាមរយៈ​ការ​កឹ​ប​កេង​ថវិកាជាតិ​នៅក្នុង​ជំពូក​៦០ ជំពូក​៦១ ជំពូក​៦២ មួយផ្នែក​នៃ​ជំពូក​៦៤ និង​ជំពូក​៦៥ ដោយ​ក្នុង​មួយឆ្នាំៗ​រូប​គាត​រកប្រាក់​បាន​រាប់រយ​លាន​រៀល ដោយ​ផ្គើន​នឹង​ការព្រមាន​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​
​ ​សូម​រំលឹកថា​នៅ​ឆ្នាំ​២០១៣ មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ធំ​បាន​ចំណាយ​ថវិកាជាតិ​អស់​ចំនួន​១៣,៣១៦,៨១៦,១១០​រៀល ដោយ​ក្នុងនេះ​ចំណាយ​លើ​ជំពូក​៦០​អស់​ចំនួន​៥,៧៨៦,៩១០ រៀល ជំពូក​៦១ អស់​ទឹកប្រាក់​ចំនួន​២៧៥,៣៤៨,០០០ រៀល ជំពូក​៦២ អស់​ទឹកប្រាក់​ចំនួន​៥១,៤៤១,៨០០ រៀល ចំណាយ​លើ​ជំពូក​៦៤ អស់​ចំនួន​១២,៦៣៧,៦៦៤,៤០០ រៀល ជំពូក​៦៥​អស់​ទឹកប្រាក់​ចំនួន​២៧៦,៥៧៥,៨០០ រៀល​។

សម្រាប់​គម្រោង​ចំណាយ​ថវិកា​ដែល​បាន​អនុវត្តន៍ និង​កំពង់​បន្ត​អនុវត្តន៍​នៅ​ឆ្នាំ​២០១៤ នេះ​មាន​ចំនួន​១៨,៤៤០,០ លាន​រៀល ក្នុងនោះ​លើ​ជំពូក​៦០​មាន​ទឹកប្រាក់​ចំនួន​៦០,០​លាន​រៀល ជំពូក​៦១​មាន​ទឹកប្រាក់​៧៥,០​លាន​រៀល ជំពូក​៦២​មាន​ទឹកប្រាក់​៦០,០​លាន​រៀល ជំពូក​៦៤​មាន​ទឹកប្រាក់​ចំនួន​១៧,៩២៥,០​លាន​រៀល ជំពូក​៦៥​មាន​ទឹកប្រាក់​ចំនួន​៣២០,០​លាន​រៀល​។ ទោះបី​ថវិកា​ទាំងនេះ​មិនទាន់​បិទ​បញ្ចប់​ការចំណាយ​ក៍​គេ​អង្កេត​ឃើញថា ការចំណាយ​នៅ​ឆ្នាំ​២០១៤​នេះ​នៅតែមាន​ប្រព្រឹត្ត​អំពើពុករលួយ​ដដែល​ជា​ដដែល​មិនសូវ​មានការ​កំណែទម្រង់​តាម​គោលនយោបាយ​រាជរដ្ឋាភិបាល​ទេ​។
​សម្រាប់​ការចំណាយ​ជាក់ស្តែង​របស់​មន្ទីរ​ស​ង្គ​ម​កិច្ច​ជាច្រើន​ឆ្នាំកន្លងមក​ថា​មាន​អំពើពុករលួយ​យ៉ាងធ្ងន់ធ្ងរ ហើយ​នៅ​ឆ្នាំ​២០១៣ ខណៈពេល​មានការ​រឹតបន្តឹង​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ក៍​មន្ទីរ​មួយ​នេះ​នៅតែ​ថ្លើមធំ​ហាន​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​មិន​ខ្លាចក្រែង​ច្បាប់ ទោះបី​ថវិកា​និវត្តន៍​ជន​បើក​តាម​ធនាគារ​ក៍​នៅតែមាន​អំពើពុករលួយ​ដោយ​ពួកគេ​រួមដៃគ្នា ប្រព្រឹត្ត​អំពើពុករលួយ​តាម​ជំពូក​ជាពិសេស​គឺ​ប្រាក់​បុរេប្រទាន និង​ប្រាក់​ជំពូក​៦៥​វិញ​ម្តង​។

បើ​និយាយ​ពី​រឿងអាស្រូវ​ពុករលួយ​របស់​មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ធំ ក្រោម​ការដឹកនាំ​ដោយ​លោក​ជា ជាតិ នោះ​មាន​ច្រើន​ប្រភេទ​ហើយ​របៀប​នៃ​ការប្រព្រឹត្ត​អំពើពុករលួយ​គឺមាន​ភាព​បត​បែន​យ៉ាងខ្លាំង​ដែល​អ្នក​គ្មាន​ជំនាញ​ខាង​ហិរញ្ញវត្ថុ​ឃើញ​គេ​ចែក​លុយ​គ្នា​នៅ​នឹង​មុខ​ក៍​មិនដឹងថា​ពួកគេ​បាន​ប្រាក់​មកពីណា​ផង​។ ស្រប​ពេលដែល​ក្រុមអធិការកិច្ច ឬ​សវនកម្ម​ជើង​ដប់​ចុះទៅ​ត្រួតពិនិត្យ​តែ​បញ្ជីស្នាម និង​ទៅ​ដើរ​ផឹកស៊ី​រួម​នឹង​យក​ស្រោមសំបុត្រ​មកវិញ​នោះ​គឺ​រក​មិនឃើញ​នៅ​កំហុស​របស់​ពួកគេ​ទាំងអស់​។​
​ ​