អង្គរសង្រ្គាន្តរៀបចំកម្មវិធីជិះកង់ និងរត់ម៉ារ៉ាតុងមុនព្រឹត្តិការណ៍

0

សៀមរាបៈ អង្គរសង្ក្រាន្ត ( FUN RUN AND CYCLING) គឺជាព្រឹត្តិការណ៍មុនអង្គរសង្ក្រាន្ត ដើម្បីផ្សព្វផ្សាយ និងអបអរសាទរការមកដល់នៃពិធីជួបជុំគ្រួសារខ្មែរនៅព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ខេត្តសៀមរាប។ ព្រឹត្តិការណ៍រត់ និងជិះកង់នេះ គឺជាព្រឹត្តិការណ៍ដំបូងដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយសហព័ន្ធកីឡាអត្តពលកម្មកម្ពុជាដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋខ្មែរដែលស្រលាញ់កីឡាបានបញ្ចេញសមត្ថភាព សមត្ថភាពបច្ចេកទេស និងការបណ្តុះបណ្តាល ដើម្បីទទួលបានបទពិសោធន៍ និងបង្ហាញពីសមត្ថភាពរបស់កម្ពុជា ក្នុងការត្រៀមខ្លួនការប្រកួតនាពេលខាងមុខ។

កម្មវិធីនេះ មានគោលបំណងសំខាន់គឺ ដើម្បីអបអរសាទរការឈានមកដល់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ និងការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ #32ndSEAGames និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ #12ASEANparagames ។ កម្មវិធីរត់ និងប្រណាំងកង់នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែមេសា (សម្រាប់ការរត់) និងថ្ងៃទី០៩ ខែមេសា (សម្រាប់ការជិះកង់) នៅក្នុងបរិវេណឧទ្យានអង្គរ ខេត្តសៀមរាប។

សូមជម្រាបជូនថា ព្រឹត្តិការណ៍ប្រណាំងកង់ និងរត់ម៉ារ៉ាតុងនេះ រៀបចំឡើងក្នុងគោលបំណង៖ ជាកម្មវិធីមុនព្រឹត្តិការណ៍ ដើម្បីផ្សព្វផ្សាយអង្គរសង្ក្រាន្តដល់សាធារណជន ប្រារព្ធពិធីចូលឆ្នាំខ្មែរ និងជួបជុំគ្រួសារខ្មែរ បំផុសឲ្យប្រជាពលរដ្ឋចូលរួមលេងកីឡា តាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតី តេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ឱកាសដល់អត្តពលិកក្នុងការបង្ហាញពីទេពកោសល្យនិងសមត្ថភាពបច្ចេកទេសរបស់ពួកគេ លើកកម្ពស់ និងលើកស្ទួយអត្តពលិកកម្ពុជាយើងឱ្យកាន់តែមានសក្ដានុពល និងត្រៀមខ្លួនជាស្រេចសម្រាប់កម្ពុជាយើងក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនិងលើកកម្ពស់កិត្យានុភាព និងបង្កើនចំនួនភ្ញៀវទេសចរមកកាន់ខេត្តសៀមរាបផងដែរ។

អ្នកចូលរួមអាចទិញសំបុត្រនិងអាវឥឡូវនេះ៖
https://wonderpass.asia/event
🎟 តម្លៃសំបុត្រ៖ ២០.០០០៛ (សម្រាប់មួយថ្ងៃ)
👕 តម្លៃអាវយឺត៖ ២០.០០០៛
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមក៖
📩 [email protected]
☎️ 093 457 773
(ឥតគិតថ្លៃ) 1800 21 7277

ថវិកាដែលបានមកពីការទិញសំបុត្រនិងអាវ នឹងត្រូវប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ។