ប៉ូលិសឥណ្ឌាកាលពីថ្ងៃទី១ខែតុលា បានប្រកាសឱ្យដឹងថា មានមនុស្ស១២ នាក់ស្លាប់ និងរាប់សិបនាក់រងរបួសនៅ ពេលដែលរថភ្លើងល្បឿនលឿន២គ្រឿង បុកគ្នាកាលពីថ្ងៃទី៣០កញ្ញានៅតំបន់ Gorakhpour ក្នុងរដ្ឋអ៊ុយតាប្រដេសភាគ ខាងជើងប្រទេសឥណ្ឌា ។
សកម្មភាព ជួយសង្គ្រោះកំពុងតែធ្វើឡើងយ៉ាងសកម្ម ពេញមួយយប់ ខណៈដែលក្រុមជួយ សង្គ្រោះទទួលបានព័ត៌មានពីហេតុការណ៍ គ្រោះថ្នាក់ខាងលើ ។ នៅពេលនេះមិន ទាន់មានព័ត៌មានច្បាស់លាស់ស្ដីពីអ្នក រងរបួសពិតប្រាកដ ដូចជាមូលហេតុ បណ្ដាលឱ្យមានហេតុការណ៍គ្រោះថ្នាក់ ខាងលើកើតឡើង ។
គ្រោះថ្នាក់ចរាចរណ៍តែងតែកើត ឡើងនៅក្នុងប្រទេសឥណ្ឌា ពិសេសគឺ គ្រោះថ្នាក់រថភ្លើង ។ ឥណ្ឌាជាប្រទេស មួយដែលមានការធ្វើដំណើរតាមរថភ្លើង ច្រើនជាងគេនៅលើពិភពលោក ដោយ មានតម្លៃថោកសមស្របទៅនឹងពលរដ្ឋ ដែលរកប្រាក់ចំណូលបានតិច ។ ជារៀង រាល់ថ្ងៃមានពលរដ្ឋប្រមាណ២០លាន នាក់ជ្រើសរើសមធ្យោបាយធ្វើដំណើរ តាមផ្លូវរថភ្លើងដែលមានប្រមាណ១១ ពាន់គ្រឿង ចរាចរណ៍ជារៀងរាល់ថ្ងៃ ។
ភាគច្រើនគ្រោះថ្នាក់កើតឡើងដោយ សារកំហុសរបស់មនុស្ស និងសកម្មភាព អភិរក្សជួសជុលផ្លូវដែកក៏ដូចជារថភ្លើងមានភាពទន់ខ្សោយ និងដឹកជញ្ជូនលើស ចំនួនទៀតផង ។
នាយករដ្ឋមន្ដ្រីឥណ្ឌា លោក ណារិន ត្រាមូឌី ក៏បានសន្យាថា នឹងអភិវឌ្ឍផ្លូវ ដែកឱ្យបានប្រសើរសម្រាប់បម្រើដល់ តម្រូវការធ្វើដំណើររបស់ពលរដ្ឋ ។
នៅ ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ចិន លោកស៊ី ជីនពីង នាពេលកន្លងមក ចិនក៏បានសន្យាអភិវឌ្ឍគមនាគមក្នុងនោះ មានផ្លូវដែកដល់ឥណ្ឌាផងដែរ ដែលជា វិស័យចម្បងជាងគេបង្អស់ក្នុងប្រទេសនេះ៕