ឧបការី​អាមេរិកៈ ប្រធានាធិបតី​ស៊ី​រី អាល់​អាសាដ​គួរតែ​លាលែង​ពី​តំណែង​

0


​មានប្រសាសន៍​ទៅកាន់​ក្រុម​អ្នក​សារ ព័ត៌មាន​ឧបការី​អាមេរិក​ប្រចាំ​នៅ​អង្គ ការ​សហប្រជាជាតិ​បាន​បញ្ជាក់ថា រដ្ឋាភិបាល​របស់លោក​អាល់​អាសាដ​គឺ ជា​«​ដែក​ឆក់​»​ទាញ់​ក្រុម​ភេរវកម្ម​មក ទឹកដី​ស៊ី​រី​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​អង្គ ការ​សហប្រជាជាតិ លោកស្រី​Samantha Power បញ្ជាក់ថា​អាមេរិក​កំពុង​ប្រឹង ប្រែង​កំចាត់​ក្រុម​ភេរវកម្ម​ក្រុម​អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ី​រី​។ ប៉ុន្ដែ​អាមេរិក​នៅតែ​ប្រកាន់​ជំហរ​ថា លោក​អាល់​អាសាដ ត្រូវតែ​លា​លេង​ពី តំណែង​។ ដោយសារតែ​លោក​ជា​មូល ហេតុ​ធ្វើឱ្យមាន​ក្រុម​ភេរវកម្ម​កើតឡើង នៅក្នុង​ប្រទេស​របស់ខ្លួន ។​2
​រដ្ឋាភិបាល​លោក​អាល់​អាសាដ​គ្មាន សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ដឹកនាំ ក៏ ដូចជា​យប្រហារ​យកឈ្នះ​ក្រុម​អ៊‌ិ​ស្លាម IS​នោះឡើយ​។ បើ​ទោះ​បែបណា​ក្ដី ក្នុង សង្គ្រាម​វាយប្រហារ​ក្រុម​IS អាមេរិក ចាំបាច់​ត្រូវតែ​សហការ​ជាមួយ​រដ្ឋា​ភិ បាល​អាល់​អាសាដ​ក្នុង​រយៈពេល​ខ្លី​ដើម្បី វាយ ប្រហារ​មាន​ប្រសិទ្ធភាព ។​
​នៅក្នុង​សង្គ្រាម​វាយប្រហារ​របស់ អាមេរិក​នៅក្នុង​ប្រទេស​ស៊ី​រី​គឺ​ត្រូវ​ចំណាយ ពេល​យ៉ាងតិច​៣​ឆ្នាំ ការចាប់ផ្ដើម​វាយ ប្រហារ​បានធ្វើ​ឡើង​តាំងពី​ថ្ងៃទី​២២ ខែ កញ្ញា​មកម្ល៉េះ​។ ដើម្បី​យកឈ្នះ​អាមេរិក ចាំបាច់​ត្រូវតែ​ហ្វឹកហ្វឺន​ដល់​កម្លាំង​ក្រុម ប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី​ជាង​៥​ពាន់​នាក់ ដើម្បី​វាយប្រហារ​តាម​ជើងគោក ចំណែក អាមេរិក​និង​សម្ពន្ធ​មិ​ត្ដ​វាយប្រហារ តាមផ្លូវ​អាកាស​ទៅលើ​ទីតាំង​សំខាន់ៗ របស់​ក្រុម​IS ។​
​នៅក្នុង​ព្រិ​ត្ដិ​ការណ៍​មួយ​ផ្សេងទៀត ដែល​ពាក់ព័ន្ធ​ការវាយប្រហារ​ទៅលើ ក្រុម​IS​នោះដែរ យន្ដហោះ​ចម្បាំង របស់​អង់គ្លេស​បាន​បើក​ការវាយប្រហារ ជា​លើកដំបូង​ទៅ​ក្រុម​នេះ​នៅក្នុង​ប្រទេស អ៊ីរ៉ាក់​។ រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​អង់ គ្លេ​សលោក​Michael Fallon​បញ្ជាក់ថា យន្ដ​ចម្បាំង​វាយលុក​Tomado​បាន បំផ្លាញ​សព្វាវុធ​ធុន​ធ្ងន់​ជាច្រើន​របស់ ក្រុម​អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ 9.