អភិបាលក្រុងមួយនៅរដ្ឋកាលីហ្វ័ នីញ៉ាអាមេរិករងការបាញ់សម្លាប់។ សារព័ត៌មានប៊ីប៊ីស៊ីបានផ្សាយថា ភរិយារបស់លោកត្រូវបានចាប់ខ្លួនពី បទមនុស្សឃាតទៅលើស្វាមី ។ស្នងការរងប៉ូលិសទីក្រុងឡូស អេនចឺ ឡេស លោក Crystal Hernandez បាន ប្រកាសឱ្យដឹងថា ជនរងគ្រោះជាអភិ បាលក្រុងឈ្មោះ Daniel Crespo អាយុ ៤៥ឆ្នាំត្រូវបាញ់សម្លាប់នៅក្នុងវិវាទ ឈ្លោះប្រកែកជាមួយភរិយាគឺលោកស្រី Levette Crespo នារសៀលថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០១៤ ។
ស្នងការរងប៉ូលិសទីក្រុងឡូសអេនចឺ ឡេសបន្ដទៀតថា ជនរងគ្រោះត្រូវបាញ់ ជាច្រើនគ្រាប់ ហើយបាត់បង់ជីវិតពេល បញ្ជូនទៅកាន់មន្ទីរពេទ្យ។ តាមសម្ដី ប៉ូលិសកូនប្រុសអាយុ១៩ក៏បានព្យាយាម រារាំងដែរតែមិនអាចទប់ស្កាត់ម្ដាយផ្ទុះកាំភ្លើងបាញ់ឪពុកនោះឡើយ ។
លោក Crespo ត្រូវបានតែងតាំងជា គណៈកម្មការដឹកនាំទីក្រុងឡូសអេនចឺ ឡេសនាឆ្នាំ២០០១ ហើយបច្ចុប្បន្នជា អភិបាលក្រុង Bell Gardens ។ លោក និងភិរិយាស្រឡាញ់គ្នាតាំងពីរៀននៅ មធ្យមសិក្សាមកម្ល៉េះហើយរៀបការនៅ ឆ្នាំ១៩៨៦ដោយមានកូន២នាក់នៅក្នុង បន្ទុក