បុរសម្នាក់ស្លាប់យ៉ាងរន្ធត់ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍

0

សៀមរាប÷ គ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់បណ្ដាលឲ្យស្លាប់ម្នាក់តាមប្រភពនៅកន្លែងតើតហេតុបានប្រាប់អ្នកសារព័ត៌មានថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១០និង០០នាទីយប់ មានរថយន្តម៉ាកRYVO ពាក់ស្លាកលេខភ្នំពេញ2AP-9697បានបើកពីទិសត្បូងទៅជើងដល់កន្លែងកើតហេតុត្រង់ចំណុចស្ពានអូររមាសស្ថិតក្នុងភូមិត្រពាំងភ្លោះឃុំពង្រលើស្រុកជីក្រែងក៏រ៉េចង្កូតទៅបុកដើមត្រសេកហើយក្រឡាប់ឡានចូលទៅក្នុងអូរនោះតែម្ដងបណ្ដាលឲ្យស្លាប់។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះអុង តុងអាង ភេទប្រុសអាយុ៤៣ឆ្នាំ បច្ចុប្បន្នរបស់ភូមិខ្វាវឃុំខ្វាវស្រុកជីក្រែងខេត្តសៀមរាប។
សមត្ថកិច្ចបន្តថា ជនរងគ្រោះខាងលើបានទៅចូលរួមកម្មវិធីអាពាហ៍ពិពាហ៍កូនមិត្តភក្តិនៅកំពង់ក្តីដោយបើកឡានតែម្នាក់ឯងសង្ស័យបានពិសាគ្រឿងស្រវឹងខ្លះហើយកន្លែងកើតហេតុផ្លូវកែងខ្លាំងនិងមានទឹកជ្រៅទៀតទើបបណ្តាលឲ្យគ្រោះថ្នាក់់រហូតដល់ស្លាប់មិនអាចជួយសង្រ្គោះបាន បច្ចុប្បន្នសពជនរងគ្រោះត្រូវប្រពន្ធកូនបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណីនឯទីក្រុងភ្នំពេញ ៕
ព្រំ សុខា និងអ៊ុក ផ្លុង