លោក ម៉ៅ តារា ប្រធាន​គយ​ប្រចាំ​ច្រក​ដាក់​ដាំ​ សប្បាយប្រមូលលុយពីឈ្មួញ​ដឹក​ជញ្ជូន​ឈើ ខុសច្បាប់​ទៅប្រទេស​វៀតណាម​

0

មណ្ឌលគិរី៖ ប្រភព​ព័​ត៍​មាន​ពី ក្រុមមន្ត្រី​គយ​ដែល​ឈរជើង​ប្រចាំការ​នៅ​ច្រក​ដាក់​ដាំ ដែលជា​ច្រក​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម​ត្រូវគេ​និយាយថា កំពុង​ឃុបឃិត​ជាមួយ​ពួក​ឈ្មួញ​រកស៊ី​ឈើ​ និង​ទំនិញគេចពន្ធ​ផ្សេងៗ ដែល​នាំ​ចេញពី​កម្ពុជា ទៅ​ប្រទេស​វៀតណាម និង​នាំចូល​ពី​ប្រទេស​វៀតណាម​មក​កម្ពុជា ជា​រៀងរាល់ថ្ងៃ​យ៉ាង​អនាធិបតេយ្យ​បំផុត ។

តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ឈើ​ប្រណីត​ក្នុង​មួយ​យប់ៗ ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ គឺមាន​ចំនួន​មិនតិចជាង​៣០​រ ទៅ​៤០​ថ​យន្ត​នោះទេ ដែល​ក្រុម​ឈ្មួញ​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​គយ ក៏ដូចជា​សមត្ថកិច្ច​តាម​ដងផ្លូវ​និង​ស​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​ច្រក​ដាក់​ដាំ​នោះ​ធ្វើការ​ដឹកជញ្ជូន​ឈើ​ទៅកាន់​ប្រទេស​វៀតណាម ដោយ​គ្មាន​ការរំខាន​ឡើយ​។​

​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា ទោះបី​សកម្មភាព​ដឹកឈើ និង​ទំនិញគេចពន្ធ​ផ្សេងៗ តែង​កើតមាន​ច្រើនឡើងៗ នៅ​នៅ​ច្រក​ដាក់​ដាំ ដែលជា​ច្រក​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម​ខាងលើ​នោះ​ក៏ដោយ​តែ​គេ​មិនដែល​បានឃើញ​លោក ម៉ៅ តារា ប្រធាន​គយ​ប្រចាំ​ច្រក​ដាក់​ដាំ ចាត់​វិធានការណ៍​បទ​ល្មើស​ទាំង​នោះទេ​។

ហើយ​សកម្មភាព​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ទៅកាន់​ប្រទេស​វៀតណាម យ៉ាង​អនាធិបតេយ្យ​បើសិនជា​មិនមាន​ការបើក​ភ្លើង​ខៀវ​ពី​សំណាក់ លោក ម៉ៅ តារា ប្រធាន​គយ​ប្រចាំ​ច្រក​ដាក់​ដាំ​និង​មេ​ច្រក នោះទេ​ឈ្មួញ​មិនអាច​ដឹក ជញ្ជូន​ឈើ​ខុសច្បាប់​ដោយ​ងាយ​នោះដែរ​។​ ​

គេ​ចង់ឃើញ​ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រី​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​អគ្គនាយក​គយ​ដុះ​ស្លែ ប៉ែន ស៊ីម៉ន ពិនិត្យមើល​ភាពអនាធិបតេយ្យ​នៃ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ ទៅកាន់​ប្រទេស​វៀតណាម​តាម​ច្រក​ដាក់​ដាំ​ដែល​លោក ម៉ៅ តារា ប្រធាន​គយ​ប្រចាំ​ច្រក​ដាក់​ដាំ ឃុបឃិត​ឲ្យ​មានការ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទៅកាន់​ប្រទេស​វៀតណាម យ៉ាង​អនាធិបតេយ្យ ដោយ​ក្មាន​កា​បង្ក្រាប់​និង​មិន​យកចិត្តទុកដាក់​កែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល ផ្គើន​និង​បញ្ជារ​របស់​ថ្នាក់លើ​៕​