ប្រព័ន្ធលេងដូចពេលដែលឈ្នះ Arsenal សម្រាប់ការប្រកួតយប់នេះគ្រូបង្វឹកក្លិប Borussia Dortmund (បូរូសៀ ដតម៉ាន់) លោក Jurgen Klopp (ចូជីន ខ្លុប) បានបញ្ជាក់ថា ក្រុមរបស់លោកនឹងយកប្រព័ន្ធលេងពេលឈ្នះ Arsenal មកដាក់នៅយប់នេះពេលជួបជាមួយក្លិប Anderlecht (អាន់ឌើឡិច) ក្នុងការប្រកួត Champions League ពូល D ។
ក្រុមបាល់ទាត់របស់ប្រទេសអាល្លឺម៉ង់មួយនេះបានបំបាក់ក្រុមរបស់លោក Arsene Wenger ២-០ នៅទឹកដី Signal Iduna Park (សាញ៉ល អ៊ីឌូណា ផាក) កាលពីដើមខែមុនហើយនៅយប់នេះពួកគេនឹងត្រូវធ្វើជាភ្ញៀវទៅលេងនៅប្រទេសប៊ែលហ្ស៊ិកវិញម្តង ។
លោក Klopp បានថ្លែងប្រាប់អ្នកសារព័ត៌មានថា “ខ្ញុំពេញចិត្តចំពោះប្រព័ន្ធលេងដែលពួកយើងប្រកួតឈ្នះ Arsenal ព្រោះវាជាប្រព័ន្ធដ៏ល្អទាំងការពារ បម្រើ និងប្រយុទ្ធហើយយើងរំពឹងថានឹងទទូលបានលទ្ធផលល្អជាបន្តទៀត” ។គួរបញ្ជាក់ថា បន្ទាប់ពីការប្រកួតជាមួយ Anderlecht នៅយប់នេះរួច Dortmund នឹងត្រូវបន្តយុទ្ធនាការ Champions League របស់ខ្លួនដោយត្រូវជួបជាមួយក្លិប Galatasaray របស់ទួរគី ៕