ភ្នំពេញ: ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យយុវជនម្នាក់រងរបួសធ្ងន់បាក់ឆ្អឹងដកកាំបិតខាងឆ្វេង និងម្នាក់ទៀតរងរបួសស្រាលដែលហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង១០យប់ ថ្ងៃទី ០១ ខែតុលាឆ្នាំ២០១៤ តាមផ្លូវលេខ១៤៣កែងផ្លូវលេខ៣៣០ ខាងមុខផ្ទះលក់គ្រឿងសង្ហារឹមខាំប៊ុនម៉េង ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញយុវជនម្នាក់បើកម៉ូតូម៉ាកយ៉ាម៉ាហា TTX ពាក់ស្លាកលេខភ្នំពេញ 1BN.0168 បើកតាមផ្លូវលេខ១៤៣ ក្នុងទិសដៅពីត្បូងទៅជើងចំណែកភាគីម្ខាងទៀតបើកម៉ូតូម៉ាកហុងដា FTR ពណ៌ទឹកក្រូចអត់មានស្លាកលេខបើកក្នុងទិសដៅបញ្ច្រាសគ្នាខណៈមកដល់ចំណុចកើតហេតុម៉ូតូទ់ងពីរគ្រោះបានបុកគ្នាពេញទំហឹងបណ្តាលឲ្យយុវជនបើកម៉ូតូម៉ាកយ៉ាម៉ាហា TTX រងរបួសបាក់ឆ្អឹងដងកាំបិតខាងឆ្វេងចំណែកភាគីម្ខាងទៀតរងរបួសស្រាល។ ក្រោយពេលកើតហេតុជនរងគ្រោះដែលរថយន្តបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះនៅគ្លីនិកឯកជន ចំណែកម៉ូតូទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចជំនាញចរាចរវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនរងចាំដោះស្រាយគ្នាជាក្រោយ៕