ភ្នំពេញ ៖ ស្ត្រីអនាថាម្នាក់ដើរនៅកណ្តាលផ្លូវ ត្រូវរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបានបើក ជ្រុលបុករងរបួសធ្ងន់ធ្ងរត្រូវបញ្ជូនដល់មន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង១១និង៣០នាទីយប់ចូលថ្ងៃទី០១ខែតុលាឆ្នាំ២០១៤តាមបណ្តោយផ្លូវម៉ៅសេទុង កែងនិងផ្លូវលេខ២០៥ ក្បែរធានាគារ សាធារណៈ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
តាមប្រភពព័ត៌មានបានឲ្យដឹងថាគេបានឃើញស្ត្រីអនាថាម្នាក់ អាយុប្រមាណ៣០ឆ្នាំបានដើរនៅកណ្តាលផ្លូវ ស្របពេលនោះក៏មានរថយន្តមួយគ្រឿងបើកបញ្ច្រាសទិសគ្នាមកដល់ បានបើកឆាបមកបុកស្ត្រីរូបនោះចំត្រគាកខាងឆ្វេងបណ្តាលឲ្យរងរបួសធ្ងន់បែកក្បាលធ្ងន់ហើយរថយន្តបង្កហេតុនេះបានបើក គេចខ្លួនបាត់ស្រមោលតែម្តង ។ប្រភពបានបន្តទៀតថាចំពោះស្រី្តអនាថាខាងលើនេះ គេមិនដឹងថា រូបគាត់ មកពីខាងណានោះទេគ្រាន់តែដឹងថាគាត់ដើរតាមផ្លូវតែម្នាក់ឯងដូចជាមនុស្សបាត់បង់ស្មារតី ហើយមើលទៅគាត់ប្រហែលជាគ្មានបងប្អូនក្រុមគ្រួសារទេក៏ប្រជាពលរដ្ធសម្រេចចិត្តទំនាក់ទំនងទៅសមត្ថកិច្ចឲ្យមកជួយហៅរថយន្តសាមុយមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខ្មែរសូវៀត ដើម្បីព្យាបាលផងដែរ៕