បុរស​ម្នាក់​ស្រវឹងធ្លាក់ភ្នែក​បើក​រថយន្ត​កាមរី​បា​ឡែន​បើក​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ហើយ​ព្យាយាម​បើក​រត់​ជ្រុល​ទៅ​បុក​រ៉ឺម៉ក​ម៉ូតូ​មួយ​គ្រឿង​ទៀត​របួសធ្ងន់​៣​នាក់​

0

​ភ្នំពេញ ៖​បុរស​ម្នាក់​ស្រវឹងធ្លាក់ភ្នែក​រថយន្ត​កាមរី​បា​ឡែន​មួយ​គ្រឿង​បើក​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ មួយគ្រឿង បណ្តាលឱ្យ​របួសធ្ងន់​មនុស្ស​ពីរ​នាក់ ហើយ​រថយន្ត​បាន​ព្យាយាម​បើក​រត់គេច​ក៏​បាន​ទៅបុក​រ៉ឺម៉ក​ម៉ូតូ​មួយគ្រឿង​ទៀត​របួសធ្ងន់​មនុស្ស​ម្នាក់​ទៀត ត្រូវបាន​ប្រជាពលរដ្ឋ​ដេញចាប់​បាន​ស្វាគមន៍​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង​ឡើង​ទ្រមខ្លួន​។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១០​ណិង​៣០​នាទី​យប់ ថ្ងៃទី​១ តុលា ២០១៤ នៅ​ផ្លូវ​កម្ពុជា​ក្រោម​កែង និង​ផ្លូវ​ម៉ៅ​សេទុង​ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌ​ទួលគោក ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹង​ថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កាមរី​បា​ឡែន​ពណ៌​កណ្តុរល្មេះ មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​2R-1190 បើកបរ​ដោយ​បុរស​ម្នាក់​ស្រវឹងធ្លាក់ភ្នែក​បើក​យ៉ាង​លឿន​តាមផ្លូវ​កម្ពុជា​ក្រោម​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​ខណៈ​មកដល់​ចំណុច​កើតហេតុ​ក៏​បាន​បុក​ម៉ូតូ​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​មួយគ្រឿង ពាក់​ស្លាក​លេខ​បាត់ដំបង 1Q-6269 ជិះ​ដោយ​បុរស​នារី​២​នាក់ នៅ​ផ្លូវ​ម៉ោ​សេទុង​ក្នុងទិសដៅ​ពិ​ជើង​ទៅ​ត្បូង​យ៉ាងពេញទំហឹង​បណ្តាលឱ្យ​ម៉ូតូ​ដួល​កៀប​ជាប់​ក្រោម​រថយន្ត ចំណែក​អ្នក​ជិះ​ខ្ទាត​ចេញពី​ម៉ូតូ​បោក​ទៅ​លើ​ផ្លូវ​បណ្តាលឱ្យ​របួសធ្ងន់​ទាំង​ពីរ​នាក់ ។

បន្ទាប់ពី​បើក​រថយន្ត​បុក​គេ​ហើយ​រថយន្ត​មិន​បាន​ឈប់​នោះទេ គឺ​រិត​តែ​បន្ថែម​ល្បឿន​បើក​ទៅ​មុខ​ទាំង​កៀប​ម៉ូតូ​នៅ​ខាង​ក្រោម​រថយន្ត រហូត​គេចខ្លួន​ដល់​ផ្លូវ​លេខ​១៣៤ ក៏​បាន​ធ្លាក់​ម៉ូតូ​ចេញ​ពី​ក្រោម​រថយន្ត ហើយ​បាន​ព្យាយាម​បើក​រត់គេច ក៏​បាន​ជ្រុល​ទៅបុក​បុរស​បើក​រ៉ឺម៉ក​ម៉ូតូ​ពណ៌​ក្រហម​មួយ​គ្រឿង​ណាក់​ស្លាក​លេខ​កណ្តា​1k-3618 បណ្តាល​ឱ្យ​បុរស​អ្នកបើក​របួសធ្ងន់ ហើយ​រថយន្ដ​បង្ក​បាន​ព្យាយាម​បើក​គេច​បន្ដ​ដល់​មុខ​ផ្សារ​ដេប៉ូ​ក៍​ត្រូវ​បងប្អូន ប្រជាបលរដ្ឋ​យាត់​ជាប់ ហើយ​អ្នកបើកបរ​រថយន្ត​បង្ក​ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់បាន​ស្វាគមន៍​ម្នាក់​មួយ​ដៃ និង​មួយ​ជើង​ឡើង​ទ្រម​ខ្លួន​។​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ខាងលើ​ត្រូវ​រថយន្ដ​សាមុយ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ហើយ​សមត្ថកិច្ច​មក​ដល់​បាន​អន្តរាគមន៍​យក​ជនបង្ក និង​រថយន្ត ម៉ូតូ​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់ ។​
1

23