កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនមកពីខេត្ត Gyeonggi សាធារណរដ្ឋកូរ៉េ ដែលបានឧបត្ថម្ភរថយន្តសង្គ្រោះ ចំនួន៣គ្រឿង ជូនរដ្ឋបាលខេត្ត សម្រាប់ប្រេីប្រាស់ក្នុងគ្រាអាសន្ន ។
គួរបញ្ជាក់ថា រថយន្តសង្គ្រោះ ចំនួន ៣គ្រឿង ដែលបានទទួលពីសប្បុរសជនមកពីសាធារណរដ្ឋកូរ៉េ រួមមាន រថយន្តពន្លត់អគ្គីភ័យចំនួន ២គ្រឿង សម្រាប់ជូនបន្តទៅឱ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងរថយន្តសង្គ្រោះបន្ទាន់ចំនួន ១គ្រឿង សម្រាប់ជូនបន្តទៅឱ្យមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ដេីម្បីប្រេីប្រាស់ជាមធ្យោបាយដឹកបញ្ជូនអ្នកជម្ងឺទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្ត ក៏ដូចជាមន្ទីពេទ្យនានានៅរាជធានីភ្នំពេញ ។
ក្នុងពិធីប្រគល់ និងទទួល រថយន្តសង្គ្រោះមកពីសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានសម្ដែងនូវការគោរពជូនពរចំពោះទីស្នាក់ការ អគ្គីភ័យខេត្ត Gyeonggi មូលនិធិសុខុមាលភាពសង្គម Go&D០ និងលោក An Joong Hyun ព្រមទាំងសហការី ឱ្យជួបប្រទះនូវពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕