កំពង់ឆ្នាំង៖ស្វាម៉ីភរិយាមួយគូរដែលទើបនិងរៀបអាពាហ៍ពិពាហ៍ថ្មីថ្មោង មានការភ្ញាក់ផ្អើ
លនិងសប្បាយរីករាយយ៉ាងខ្លាំង ដែលកាលពីក្នុងថ្ងៃសីលមុននេះពួកគាត់បានដាក់ផ្លែឈើនិងអុជធូបជូនគ្រូបាធ្យាយក៏ស្រាប់តែឃើញ លំអងផេះធូបរបស់គាត់បានពត់ពែន
គ្នាក្លាយជារូបបេះដូងពណ៌មាសនិងប្រាក់ អាចជាប្រផ្នូលដ៏ល្អសំរាប់ជីវិតអាពាហ៍ពិពាហ៍
ថ្មោងថ្មីរបស់ពួកគាត់។ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិត្រពាំងចិកសារ សង្កាត់
កំពង់ឆ្នាំង ក្រុកកំពង់ឆ្នាំង។
លោក សុខ មង្គលឬទ្ធី អាយុ៣៥ឆ្នាំ និងភរិយា អ្នកស្រី ហង្ស សុទ្ធាវី អាយុ២៧ឆ្នាំ
រស់នៅក្នុងភូមិ សង្កាត់ខាងលើបានអោយដឹងថា៖ពួកគាត់បានរៀបអាពាហ៍ពិពាហ៍ជាង
៣ខែមកហើយ ជីវិតអាពាហ៍ពិពាហ៍របស់ពួកគាត់មានសុភមង្គលនិងសេចក្តីសុខណាស់
ព្រោះស្វាម៉ីនិងភរិយាគាត់ចេះយោគយល់និងអធ្យាស្រ័យគ្នា។
រឿងដែលពួកគាត់កាន់តែមានសេចក្តីរំភើបរីករាយខ្លាំងថែមទៀតនេះ គឺកាលពីល្ងា
ចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤នេះ ជាថ្ងៃសីល ភរិយារបស់គាត់បានរៀបចំដាក់ផ្លែឈើនិង
ធុជធូបជូនគ្រូបាធ្យាយជាធម្មតារៀងរាល់សីល ប៉ុន្តែពេលនេះលំអងផេះធូបបានពត់ពែនក្លាយទៅជារូបបេះដូងពណ៌មាសនិងប្រាក់ដែលពីមុនមកមិនដែលឃើញឡើយ។
ពួកគាត់យល់ថា រូបបេះដូងនេះពណ៌មាសនិងប្រាក់នេះ គឺជាប្រផ្នូលដ៏ល្អនៃជីវិតអាពាហ៍ពិ
ពាហ៍ថ្មោងថ្មីរបស់ពួកគាត់ ដែលពួកគាត់មានសេចក្តីរំភើបរីករាយខ្លាំងណាស់និងគិតថា
ត្រូវតែរក្សាជីវិតអាពាហ៍ពិពាហ៍ប្តីនិងប្រពន្ធអោយមានសុភមង្គលដល់ចាស់រៀងៗខ្លួន។
ចំណងអាពាហ៍ពិពាហ៍នៃគ្រួសារនិមួយៗគឺជាការកសាងសុភមង្គល និងសេចក្តីសុខ
អោយគ្នាទៅវិញទៅមករវាងប្តីនិងប្រពន្ធនេះគឺត្រូវតែយល់ចិត្តគ្នា ចេះអធ្យាស្រ័យអោយគ្នា នេះអត់ធ្មត់ពេលមានរឿងវិវាទនៅក្នុងគ្រួសារ។ឪពុកម្តាយគ្រប់រូប និងលោកតា លោកយាយគ្រប់ក្រុមគ្រួសារធ្លាប់ទូន្មានប្រៀនប្រដៅកូនចៅថា៖ពេលប្តីប្រពន្ធមានកូនមានចៅ និងអាចមានរឿងរកាំរកូសក្នុងគ្រួសារជៀសមិនរួចឡើយ ដូចជាកុំនាំភ្លើងក្រៅចូលក្នុង និងកុំនាំភ្លើងពីក្នុងទៅក្រៅ។
ក្នុងពេលមានទំនាស់នៅក្នុងគ្រួសារ ប្តីឬប្រពន្ធត្រូវតែចេះខន្តីនិងអត់ធ្មត់អោយបាន បើមួយខឹងមួយត្រូវខំអត់ គឺបើមួយជាភ្លើងគឺមួយត្រូវតែធ្វើជាទឹកទើបបានសុខ ប៉ុន្តែបើមួយជាភ្លើងមួយជាសាំងនោះក្រុមគ្រួសារ កូនចៅពិតជាបែកបាក់គ្នានិងគ្មានអនាគតល្អឡើយ៕