អភិបាលស្រុកស្ទោងសួរសុខទុក្ខប្រជាពលរដ្ឋចំនួន១៨២នាក់រងហានិភ័យដោយសារទឹកជំនន់ កាលពីឆ្នាំ២០២២កន្លងមក មានភូមិទាំង០៦

0

កំពង់ធំ÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋចំនួន១៨២នាក់ ដែលបានរងហានិភ័យដោយសារទឹកជំនន់កាលពីឆ្នាំ២០២២កន្លងមក ហើយអញ្ជើញមកពីភូមិទាំង០៦ក្នុងឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។


ពិធីសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ក៏បានណែនាំបន្ថែមដល់គ្រប់រដ្ឋបាលឃុំ ត្រូវយកចិត្តទុកដាក់ខ្ពស់ដល់សុខុមាលភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋ ឬគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ហើយត្រូវផ្តល់សេវានិងជួយ ឲ្យបានទាន់ពេលវេលា។ លោក សាយ គឹមឡម បានសង្កត់ធ្ងន់ថា ការជួយឧបត្ថម្ភនូវសាច់ប្រាក់ សម្រាប់គ្រួសារក្រីក្រ ងាយរងហានិភ័យ គឺជាការគិរគូរនិងយកចិត្តទុកដាក់បំផុត របស់ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ គឺមិនដែលទុកឲ្យជនក្រីក្រណាម្នាក់រងគ្រោះដាច់ពោះស្លាប់ដោយសារអត់ស្បៀងឬខ្វះចំណីអាហារ។ អាជ្ញាធរមូលដ្ឋាន និងរាជរដ្ឋាភិបាលពុំបានដឹងនោះឡើយ ហើយអាជ្ញាធរថ្នាក់ក្រោមជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ត្រូវធ្វើការឆ្លើយតប និងដោះស្រាយទៅនឹងបញ្ហានេះ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពបំផុត។
លើសពីនេះ លោកអភិបាលស្រុកស្ទោង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានត្រូវមាន ការជឿជាក់ខ្ពស់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាសម្តេចតេជោហ៊ុន សែន ក្នុងការគ្រប់គ្រង គ្រោះមហន្តរាយឬហានិភ័យផ្សេងៗ តែងតែផ្ដល់នូវស្បៀងសង្គ្រោះក៏ដូចជាការឧបត្ថម្ភនូវសាច់ប្រាក់ ប្រចាំខែដល់គ្រួសារងាយរងហានិភ័យផងដែរ។ ណែនាំដល់អាជ្ញាធរភូមិឃុំត្រូវធ្វើបច្ចុប្បន្នភាព គ្រួសារក្រីក្រនិងងាយរងហានិភ័យឲ្យបានត្រឹមត្រូវនិងជាក់លាក់បំផុតដើម្បី ឆ្លើយតប និងការសង្គ្រោះពួកគាត់ ទាន់ពេលវេលា និងមានប្រសិទ្ធភាព។
គួរបញ្ជាក់ផងដែរថានៅក្នុងឱកាសនេះលោក សាយ គឹមឡម ក៏បានឧបត្ថម្ភ ដល់បងប្អូនប្រជាពលរដ្ឋទាំង១៨២ នាក់ នូវសារុងម្នាក់មួយ ដែលជាអំណោយរបស់លោកនិងលោកស្រី ស៊ឹង ផល្លា ផ្ទាល់ផងដែរ។