អភិបាលខេត្តកំពង់ចាម ប្រាប់ ថ្នាក់ដឹកនាំ ធនាគារហ្វីលីព ភីអិលស៊ី ឱ្យ បង្កើត ជំនឿ និង ឈរ លើ គោលការណ៍ ច្បាប់ ព្រមទាំង ចូលរួម ជាមួយ រាជរដ្ឋាភិបាល និង អាជ្ញាធរ មូលដ្ឋាន

0

កំពង់ចាម : ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ថ្លែង ប្រាប់ ថ្នាក់ដឹកនាំ ធនាគារហ្វីលីព ភីអិលស៊ី ត្រូវ បង្កើត ជំនឿ ឱ្យ អតិថិជន និង បុគ្គលិក របស់ ខ្លួន មាន ការ ជឿជាក់ និង ទទួលបាន សុខមាលភាព សង្គម ពិសេស ត្រូវ ឈរ លើ គោលការណ៍ ច្បាប់ ក្រៅពី នោះ ត្រូវ ចូលរួម ជាមួយ រាជ

រដ្ឋាភិបាល និង អាជ្ញាធរ មូលដ្ឋាន ដេីម្បី រួមគ្នា ថែរក្សា សុខសន្តិភាព ស្ថិរភាពនយោបាយ ព្រោះ ការ បេីក ធនាគារ ទៅ បាន ដោយ សារ ប្រទេស ជាតិ យើង មាន សុខសន្តិភាព នេះ ហើយ ។ ការ ថ្លែង បែប នេះ ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវ អគារការិយាល័យ ធនាគារហ្វីលីព ភីអិលស៊ី សាខាកំពង់ចាម នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ។
ឆ្លៀត ក្នុង ឱកាស នោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន សម្ដែង នូវ ការ ស្វាគមន៍ប្រកបដោយភាពកក់ក្ដៅចំពោះវត្តមានធនាគារ ហ្វីលីព ភីអិលស៊ី នៅលើទឹកដីខេត្តកំពង់ចាម ខណៈ ធនាគារ ហ្វីលីព ភីអិលស៊ី បានខិតខំធ្វើការប្រែក្លាយទៅជា សាខាមួយដែលបើកបម្រើការសេវាធនាគារ និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងសេវាកម្មហិរញ្ញវត្ថុ នៅកម្ពុជា តាមរយៈប្រតិបត្តិការនៅ៧០សាខាក្នុងប្រទេសកម្ពុជា ដោយឡែកខេត្តកំពង់ចាមក៏មាន៦ សាខា និងមានបុគ្គលិកកំពុងបម្រើការចំនួន ១៣០នាក់ ផងដែរ ។
ក្នុង ឱកាស នោះ ដែរ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងថា ដោយ វឌ្ឍនភាពវិស័យកសិកម្ម ឧស្សាហកម្ម កសិឧស្សាហកម្ម និងទេសចរណ៍ វិស័យធនាគារ និងហិរញ្ញវត្ថុ ក្នុងខេត្តកំពង់ចាមក៏មានការីកចំរើនគួរឱ្យគត់សំគាល់ផងដែរ ដោយក្នុងនោះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលកំពុងប្រតិបត្តិការនៅក្នុងខេត្ត មានចំនួន ៥០គ្រឹះស្ថាន ជាមួយសាខាសរុប ចំនួន១៥៨ បានចូលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុនានា ជូនប្រជាពលរដ្ឋ និងក្រុមហ៊ុន សហគ្រាស ។
ជាមួយគ្នា នោះ លោក ចាន់ ម៉ាច អគ្គនាយកធនាគារហ្វីលីព ភីអិលស៊ីរ បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៧៥ មកបណ្តាញក្រុមហ៊ុន Phillip Capital បានរីកចម្រើនលើសកលលោក ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុអាស៊ីរួមបញ្ចូលគ្នា ដែលមានបុគ្គលិកច្រើនជាង ៥,០០០នាក់ និង អតិថិជនច្រើនជាង មួយលាននាក់ នៅទូទាំងពិភពលោក ហើយទ្រព្យសម្បត្តិស្ថិតនៅក្រោម ការគ្រប់គ្រងលើស ៣៥ពាន់លានដុល្លារអាមេរិក និងមូលនិធិរបស់ម្ចាស់ភាគហ៊ុនលើសពី ១.៥ពាន់លានដុល្លារ ផងដែរ ៕