ចោរលួច​គោ​ពី​ស្រុក​កំពង់ត្រឡាច​ទៅ​លាក់​នៅ​ស្រុក​ទឹកផុស​ចាប់​ត្រូវ​ ​សមត្ថកិច្ច​ចាប់បាន​ទាំង​អ្នក​លួច​និង​ទាំង​អ្នកទិញ

0


កំពង់ឆ្នាំង​៖​បុរស​២​នាក់​ជា​ជនសង្ស័យ​ក្នុងករណី​ចោរលួច​គោ ដែល​ម្នាក់​ជា​អ្នក​លួច​គោ ម្នាក់ទៀត​ជា​អ្នក ទិញ​គោ ត្រូវបាន​ម្ចាស់​គោ​និង​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួនបាន នៅវេលា​ម៉ោង ១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៤ នៅក្នុង​លំនៅដ្ឋាន​របស់​ជនសង្ស័យ​ទាំង​២​នាក់​នោះ ដែល​ស្ថិត​ក្នុងស្រុក កំពង់ត្រឡាច បន្ទាប់ពី​ពួកគេ​បាន​លួច​គោ​ញី​១​ក្បាល​របស់​អ្នកស្រុក​ទៅ​លក់​នៅក្នុង​ស្រុក​ទឹកផុស​បាន ប្រាក់​១៦៥​ម៉ឺន​រៀល​។​2
​ ​លោក ហ៊ុន វាសនា អធិការនគរបាល​ស្រុក​កំពង់ត្រឡាច​បាន​និយាយ​អោយដឹងថា​៖ ជនសង្ស័យ ទាំង​២​នាក់​ម្នាក់​មានឈ្មោះ យ៉ោ​ប លាស់ អាយុ​៣០ ឆ្នាំ មាន​ទី​លំ ភូមិ​ខ្នាយ កកោះ ឃុំ​សែ​ប ស្រុក​កំពង់​​ត្រឡាច ជា​អ្នក​លួច​គោ និង​ម្នាក់ទៀត ឈ្មោះ យ៉ោ​ម ស្លេះ អាយុ​៣៥​ឆ្នាំ មាន​ទៅ​ទី​នៅ ភូមិ​ជ្រលង​កៃស្នា​​ឃុំ​ឈូក ស ស្រុក​កំពង់ត្រឡាច ជា​អ្នកទិញ​គោ គេ​ទាំង​២​នាក់​មាន​សញ្ជាតិ​ខ្មែរឥស្លាម​ដូចគ្នា ។​
​ ​លោក​បាន​បន្ត​អោយដឹងថា​៖ នៅវេលា​ម៉ោង​ប្រមាណ​ជាង​៩​យប់ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ​២០១៤ ឈ្មោះ យ៉ោ​ប លាស់ បាន​ទៅ​លួច​គោមួយ​ក្បាល​ជា​របស់​ឈ្មោះ លាស់ ទាំ អាយុ​៤៥​ឆ្នាំ ខ្មែរឥស្លាម រស់ នៅ​ភូមិ​ខ្នាយ​កកោះ ជាមួយគ្នា ហើយ​បាន​យក​ដឹក​ទៅ​លក់​អោយឈ្មោះ យ៉ោ​ម ស្លេះ នៅ​ភូមិ​ជ្រលង​កៃ ស្នា ក្នុងតម្លៃ ១៦៥​ម៉ឺន​រៀល តែ​អោយបាន​១​លាន​៤៥​ម៉ឺន​រៀល នៅ​ខ្វះ​២០​ម៉ឺន​សិន​។​នៅ​យប់នោះ​ក្រោយ ពី​ប្រគល់​លុយ​ប្រគល់​គោ​ទៅវិញទៅមក នៅ​ក្បាលថ្នល់​សែ​ប ឃុំ​តា​ជេស​រួចហើយ ឈ្មោះ យ៉ោ​ម ស្លេះ បាន​ដឹកគោ​យកទៅ​ទុក​នៅ​ព្រះវិហារ​ឥស្លាម​មួយកន្លែង​ក្នុង ភូមិ​ស្រែ​អ៊ុក ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ដែល ជា​ព្រះវិហារ​មួយ​ត្រូវបាន​អង្គការ​សាសនា​ឥស្លាម ផ្តល់ប្រាក់​ប្រមូល​ទិញ​គោ​សម្រាប់​កាប់​ក្នុងពេល​
​បុណ្យប្រពៃណី​ខ្មែរឥស្លាម​នាពេលខាងមុខ​។
​លុះ​ព្រឹក​ឡើង​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៤​ម្ចាស់​គោ​បានដឹងថា​បាត់គោ​ហើយក៏​បាន​ប្តឹង​និង​បា​នស​​ហ​ការ​ជាមួយ​មន្ត្រីនគរបាល​ស្រុក​ប​ដើរ​រកគោ​ដល់​ស្រុក​ទឹកផុស ហើយ​បាន​ប្រទះឃើញ​គោ​គេ​ចងទុក​នៅ​​ជិត​វិហារ​ឥស្លាម​នោះ ក៏​ប្តឹង​សមត្ថកិច្ច​អោយ​ស្រាវជ្រាវ​ចាប់ខ្លួនបាន​អ្នកទិញ​និង​អ្នក​លួច​គោ​នៅក្នុង​ស្រុក​កំ​​ពង់​ត្រឡាច​តែម្តង​
​ ​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ យ៉ោ​ម ស្លេះ បាន​សារភាពថាៈ ខ្លួន​ពិតជា​បាន​ទិញ​
​គោ​ពី​ឈ្មោះ យ៉ោ​ប លាស់ ដោយ​ណាត់​ជួបគ្នា​ប្រគល់​លុយ​នៅ​ក្បាលថ្នល់​សែ​ប ហើយ​ខ្លួន​បាន​ដឹកយក​​ទៅ​លាក់ទុក​នៅ​ស្រុក​ទឹកផុស​។​ចំណែក​ឈ្មោះ យ៉ោ​ម លាស់ វិញ​បាន​ឆ្លើយ​បដិសេធថាៈ ខ្លួន​មិនបាន លួច និង​មិន​បានដឹង​អ្វី​ទាំងអស់​។​ ​លោក​អធិការ​បាន​បញ្ចាក់​អោយដឹងថា​៖​ផ្អែកលើ​អង្គហេតុ និង​សាក្សី រួមទាំង​អ្នកទិញ​ឆ្លើយ​ដាក់ ជននេះ​គេច​មិន​ផុតពី​មានទោស​ឡើយ ហើយ​បាន​កសាង​សំណុំរឿង បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរ​​បាល​ខេត្ត ចាត់ការ​បន្ត​តាម​និតិ​វិធី​។​1

​នៅ​ព្រឹក​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៤​នេះ លោក ប៉ុល វុទ្ធី ស្នងការរង​នគរបាល​ខេត្ត និង​ជា​ប្រធាន​​ការិយាល័យ​កណ្តាល​យុត្តិធម៌​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បានអោយដឹងថា​៖​ជនសង្ស័យទាំង​២ និង​ត្រូវធ្វើ​ការសួរចម្លើយ​តាម​និតិ​វិធី​ជា​បន្ត ហើយ​និង​ត្រូវបញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត​នា​ល្ងាច​ថ្ងៃទី​០២​ខែកញ្ញា ឆ្នាំ​២០១៤​នេះហើយ ដើម្បី​តុលាការ​ជំនុំ​ជំ​រះ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​ច្បាប់ ៕