​ឈ្មួញ​ដឹកឈើ​ចេញ​ភូមិព​ង្រោ​ង​តាមរយះ​រថយន្តបុក​ស័​រ សមត្ថកិច្ច​មេព្រៃ​អសមត្ថភាព​បង្ក្រាប

0

​កំពង់ធំៈ រថយន្តបុក​ស័ក​ធ្វើ​សកម្មភាព ដឹកជញ្ជូន​ឈើ​យ៉ាង​រំភើយ ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​មេព្រៃ ផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្តាន់ ជាហេតុ​ធ្វើ​ឲ្យ​មាន​មហាជន​ទូទៅ សង្ស័យថា លោក សៅ វ​ណ្ណី នាយផ្នែក​សណ្តាន់ មកកាន់​តំណែង​ជា​នាយផ្នែក​នេះ គ្រាន់តែ​ជាការ​មក​ប្រមូល​លាភស្ការៈ ដោយ​មិន​ខ្វល់​ពី​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​នោះឡើយ​។​ 20140208_212712
​ជាក់​ស្តែ​រថយន្ត​កូរ៉េ និង​រថយន្តបុក​ស័​រ បានធ្វើ​សកម្មភាព ដឹកជញ្ជូន​ឈើប្រណិត ចេញពី​ភូមិ​ស្រែ​ព្រី ភូមិ ព​ង្រោ​ង ឃុំ​សុខចិត្ត ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ចាប់ពី​៨​ទៅ ១០ គ្រឿងក្នុង​មួយ​យប់ ដែល​ត្រូវបាន​គេ​ដឹងថា ជា​ឈើ​ធ្នង់ ឈើ​បេង និង​ឈើ​លេខ​២ ក្នុងនោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះសុង សំអាង ជាអ្នកកាងឈើ និងកាងរថយន្ត ដឹកបទល្មើស និង​ឈ្មោះ ចែ​ល័​ក្ខ និង​ឈ្មោះ ចែ​អេង , និង​លោក ហួន , អា​តា ,​ក្រុម​ទាំងនេះ​រស់នៅ​ឃុំ​ក្រយា​ដងក្តា ចំណែក​ចែ​ហួង​ហ៊ុន​ជាមួយ​,​ប្អូន​ឈ្មោះ​ហៀក និង​បង​ឡូត ជា​អ្នក​ចេញមុខ​រត់ការ ចែ​ញ៉ឹ​ប​ដឹក​និង​រថយន្ត​កូរ៉េ ៥​តោន​ប្តី​ជា​អ្នកធ្វើការ ដើរ យកលុយ​ពីបទ​ល្មើស ប្រព​ន្ឋ​អ្នកដឹកឈើ និង​កូន​ឈ្មោះ គ័​រ ដឹក​រថយន្ត​២​តោន​កន្លះ , និង​លោក ចាប​, ជា​សុទ្ធតែ​ថៅកែ​ឈើ​ដុះ​ស្លែ​រដឹក ប្រចាំ​ផ្លូវ​កំពប់​អំបិល ។​20140208_212613
​តែ​ទោះជា​មានការ​ដឹកឈើ​ជា​ហូរហែរ​បែបនេះ​ក្តី ក៏​សមត្ថកិច្ច​មេព្រៃ​នៅតែ​ពុំ​មានការ​ភ្ញាក់រលឹក និង​មាន​ឆ​ន្ទះ ក្នុងការ​បង្ក្រាប​នោះឡើយ ទោះជា​មានការ​ទូរស័ព្ទ ពី​សំណាក់​ប្រជាពលរដ្ឋ បានផ្តល់​ពត៌មាន​អោយ​ស្តីពី​ការ ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ដែក កំពុងតែ​កើតឡើង លោក​មេព្រៃ​តែងតែ​ដោះសា​រថា នៅឯ​ខេត្ត នៅ​ភ្នំពេញ អត់​មាន​កំលាំង ឬ​ទៅរក​អត់​ឃើញ ការលើកឡើង​បែបនេះ ត្រូវបាន​គេ​ដឹងថា ជាការ​អះអាង​ដោះសារ​តែប៉ុណ្ណោះ​។​
​ប្រភព​ពត៌មាន​ច្បាស់ការ​បាន ឲ្យ​ដឹងថា ឈ្មួញ​ឈើ​ដែល​អាច​ដឹក​បានជា​រៀងរាល់​យប់​នេះ ភាគច្រើន​មានការ អាងខ្នង​ជា​សមត្ថកិច្ច​ប៉េ​អ៊ឹម និង​ទាហាន ជា​អ្នករត់​ការដឹកឈើ​ដោយ​គ្មាន​ខ្លាចញញើត​ច្បាប់​សូម្បីតែ​បន្តិច ទង្វើ​ទាំងនេះ​ក៏​ដោយសារតែ បានការ​ធូរ​លុង ពី​សំណាក់​លោក​មេព្រៃ​ផងដែរ ទើប​ឈើប្រណិត​អាច ចរាចរណ៍ ចេញរួច​ពី​ស្រុក​សណ្តាន់​បាន មិន​ខុសពី​ពាក្យចាស់​លោក​ថា ត្រីងៀត​ឆ្លៀត​ពង ។​20140208_212621
​ប្រជាពលរដ្ឋ ជាច្រើន​នាក់ មាន​កោតសរសើរ​ចំពោះ​មេព្រៃ និង​សមត្ថកិច្ច​ដែល​ដាក់​កុ​ត្រូវ​ចាំ​ប្រមូល​លុយ​ពី បទល្មើស​ថា ចេះ​សហ​ការចែក​លាភស្ការៈ​គ្នា​បានល្អ ដែល​មិន​ខ្វល់​ពី​រវិនាស​រលាយ​ហិនហោច​ព្រៃឈើ បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​គ្មាន​ឆ​ន្ទះ​បង្ក្រាប ក្នុងនោះដែរ​ប្រជាពលរដ្ឋ បាន​សំណូមពរ​ឲ្យ រដ្ឋមន្ត្រីក្រសួង កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ព្រមទាំង​លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ សូមមេត្តា​ជួយ​គិតគូរ​ពី​ផលប៉ះពាល់ និង​បាត់បង់​ព្រៃឈើ ដោយសារតែ​ការកាប់ រុក​រា​ន្ទ​ព្រៃឈើ និង​ការដឹកជញ្ជូន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ​។​20140208_212642