ពលរដ្ធរងគ្រោះដោយសារខ្យល់កន្ត្រាក់បំផ្លាញផ្ទះសម្បែងចំនួន០៤គ្រួសារបានទទួលអំណោយពីលោកប្រធានក្រុមការងារចុះជួយក្រុងសំរោងខេត្តឧត្តរមានជ័យ

(ឧត្តរមានជ័យ)៖ប្រជាពលរដ្ធចំនួន០៤គ្រួសាររស់នៅក្នុងសង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យដែលរងគ្រោះដោយសារកត្តាធម្មជាតិភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់បានបំផ្លិចបំផ្លាញផ្ទះរបស់ពួកគាត់កាលពីចុងសប្តាហ៏កន្លងទៅ ជាក់ស្តែងនៅព្រឹកថ្ងៃទី០២ខែមេសាឆ្នាំ២០២៣នេះបានមកទទួលអំណោយពីលោកប្រធានក្រុមការងារចុះជួយក្រុងសំរោង ខេត្តឧត្តរមានជ័យដើម្បីជួយសម្រួលនៅការខ្វះខាតបានមួយផ្នែកសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារបន្តទៀត។

លោកហួតសុធីសមាជិកអចិន្ត្រៃយ៏គណ:កម្មាធិការបក្សខេត្តនិងជាប្រធានក្រុមការងារចុះជួយក្រុងសំរោងបានប្រាប់ឲ្យដឹងនៅថ្ងៃទី០២ខែមេសាឆ្នាំ២០២៣នេះថា ក្រោយពីទទួលបានពត៌មានពីក្រុមការងារនៅសង្កាត់បុស្បូវមកថាមានរកណីប្រជាពលរដ្ធទទួលជួបនូវបញ្ហាគ្រោះធម្មជាតិដោយសារភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់ធ្វើឲ្យរងផលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ធចំនួន០៣ភូមិស្មើរទៅនឹង០៤គ្រួសារស្ថិតនៅត្រង់ចំណុចភូមិបុស្បូវ ភូមិក្រសាំង ភូមិអូរព្រាល សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ខណ:ក្រោយពេលបានទទួលដំណឹងនេះភ្លាមៗលោកបានដឹកនាំក្រុមការងារដោយមានការចូលរួមពីលោកជំទាវមិនធារីសមាជិកបក្សខេត្ត ក្រុមការងារក្រុងសំរោងនិងក្រុមការងារសង្កាត់បុស្បូវ លោកមេភូមិជាច្រើននាក់ផងដែរ។

លោកហួតសុធីសមាជិកអចន្ត្រៃយ៏គណ:កម្មាធិការបក្សខេត្តនិងជាប្រធានក្រុមការងារចុះជួយក្រុងសំរោងបានមានមតិសំណេះសំណាលផ្តាំផ្ញើរសួរសុខទុក្ខតំណាងឲ្យឯកឧត្តមកិត្តិសិង្ហបណ្ឌិតគន់គីមទេសរដ្ឌមន្ត្រីនិងជាប្រធានក្រុមការចុះជួយខេត្តឧត្តរមានជ័យ និងតំណាងឲ្យឯកឧត្តមប៉ែនកុសល្យអភិបាលខេត្តនិងជាប្រធានគណ:កម្មាធិការបក្សខេត្ត ដោយបានសំដែងនូវការចូលរួមសោកស្តាយដោយសារកត្តាគ្រោះធម្មជាតិបានធ្វើឲ្យប៉ះពាល់ខូតខាតនូវផ្ទះសប្បែងប្រជាពលរដ្ធបែបនេះ លោកបន្តថាទោះបីស្ថិតនៅក្នុងកាល:ទេស:បែបណាក៏ដោយក្នុងនាមលោកជាប្រធានក្រុមការងារចុះជួយក្រុងសំរោងតែងតែយកចិត្តទុកដាក់រួមសុខរួមទុកជាមួយបងប្អូនប្រជាពលរដ្ធជារៀងរហូត។

សូមជម្រាបថា អំណោយដែលក្រុមការងារត្រូវចែកជូនទៅដល់បងប្អូនប្រជាពលរដ្ធចំនួន០៤គ្រួសារស្មើរទៅនឹង០៣ភូមិដែលទទួលបាននៅថ្ងៃទី០២ខែមេសាឆ្នាំ២០២៣នេះរួមមានគ្រឿងឧបភោភ បរិភោគ ស័ង្កសី អង្ករ១ការ៉ុង មី ត្រីខ ទឹកសុីអុីវ ទឹកត្រី ទឹកសុទ្ធនិងថវិការមួយចំនួនផងដែរ។ដោយ៖ភ្នំដងរែក