កំពង់ធំ÷ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញទៅសាកសួរសុខទុក្ខយោធិន ដែលមានជំងឺរបួសពិការ បន្ត ទៅ សម្រាកព្យាបាលនៅតាមគេហដ្ឋាន ក្នុងស្រុកកំពង់ស្វាយ និង
សំណេះសំណាលសាកសួរ សុខ ទុក្ខ ជូនពរឆ្នាំថ្មីដល់អតីតយុទ្ធជនពិការនិងគ្រួសារអតីតយុទ្ធជនពលី ចំនួន ១៥
គ្រួសារ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
លោកវរសេនីយ៍ទោ ថនស៊ី សក្តា មេបញ្ជាការកងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរាយការណ៍បញ្ជាក់ថា លោកពលបាលត្រី ផាត់ សុជា ជាពលទាហាននៅក្នុងអង្គភាពកងវរសេនាតូចលេខ១ ត្រូវបានអង្គភាពចាត់តាំងទៅបំពេញបេសកកម្ម ហើយបានរបួសពិការជើងខាងស្ដាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវជាតិលេខ៦២ នាពេលកន្លងមក ។ បច្ចុប្បន្ន នេះ រស់នៅព្យាបាលជំងឺ របួស ពិការ ក្រោម ការ មេីល ថែទាំ ពី ម្ដាយដែលមានជីវភាពលំបាកខ្វះខាតយ៉ងខ្លាំង នៅភូមិឥន្ទៈកុមារ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយចំពោះការរងគ្រោះថ្នាក់របស់យោធិន រហូតធ្លាក់ខ្លួនពិការដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបំពេញបេសកកម្មនេះ និង បាន ផ្តាំ ផ្ញើ ដល់ ពលបាល ត្រី ផាត់ សុជា ត្រូវ ខឹតខំ ថែរក្សា សុខភាព កុំ អស់ សង្ឃឹម ក្នុង ជីវិត ព្រោះ នៅ ពេល ខាងមុខ និង មាន ការមេីល ថែរទាំបន្ត ពីជីវភាព រស នៅរបស់ គណ: កម្មាធិការ សមាគម អតីត យុទ្ឋជន កម្ពុជា បន្ត ទទៀត។ នៅក្នុងឱកាសនេះផងដែរ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយនឹងមេបញ្ជាការកងវរសេនាតូចលេខ១ បានជួយឧបត្ថម្ភនៅស្បៀងអាហារ ភេសជ្ជៈ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ។បន្ទាប់មក នៅ ព្រឹក ថ្ងៃ ខែ ឆ្នាំ ដដែល ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានបន្តដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ដល់បងប្អូនអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី ដោយសារសង្គ្រាម ចំនួន ១៥គ្រួសារ នៅក្រុងស្ទឹងសែនខេត្តកំពង់ធំ ។
នៅក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់ក្រុមគ្រួសារអតីតយុទ្ធជននៅផ្នែកសឹករងក្រុងស្ទឹងសែន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាន ពាំនាំ នូវ ការ ផ្តាំ ផ្ញើ សាក សួរ សុខទុក្ខ និង ជូន ពរ ឆ្នាំ ថ្មី ប្រពៃណី ជាតិ ខ្មែរ ពីសំណាក់ សម្តេច តេជោ ហ៊ុន សែន ប្រធាន សមាគម អតីត យុទ្ឋជន កម្ពុជា និង សម្តេច កិត្តិព្រឹទ្ឋបណ្ឌឹតប៊ុនរ៉ានី ហ៊ុន ដែលសម្តេចទាំងទ្វេរតែងតែផ្សារភ្ជាប់ពីសុខទុក និង ជីវភាព រស់នៅ របស់ អតីត យុទ្ធ ជន យេីង គ្រប់ ពេលវេលា ព្រម ជាមួយ នេះ គណៈកម្មាធិការ សមាគម អតីត យុទ្ឋជន កម្ពុជា ខេត្ត កំពង់ធំ បាននាំយកនូវអំណោយស្បៀងអាហារ គ្រឿងឧបភោគបរិភោគ របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនបងប្អូនអតីតយុទ្ធជន ផងដែរ៕





































