នាយឧត្តមសេនីយ៍ អ៊ី ឈាន អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ របស់សម្តេចពិជ័យសេនា ផ្តល់ជូនយោធិនពិការ ៣១៧តេជោភ្នំឆត្រ

0

(បន្ទាយមានជ័យ)៖ ព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន នាយករងខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពាជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចពិជ័យសេនា ផ្តល់ជូនយោធិនពិការ ៣១៧តេជោភ្នំឆត្រ ស្ថិតនៅក្នុងភូមិតេជោភ្នំឆត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

​បន្ទាប់ពីបានស្តាប់របាយការណ៍ និងវឌ្ឍនភាពការអនុវត្តការងារកន្លងមក ដោយលោកឧត្តមសេនីយ៍ត្រី ជា ព្រឿង នាយកស្តីទីមជ្ឈមណ្ឌលយោធិនពិការ ៣១៧តេជោ ភ្នំឆត្ររួចមក ឯកឧត្តម អ៊ី ឈាន បានធ្វើការកោតសរសើរចំពោះការដឹកនាំ និងការអភិវឌ្ឍន៍សមិទ្ធផលនានាក្នុងអង្គភាព ជាពិ សេសហេដ្ឋារចនាសម្ព័ន្ធ អគារ ការសាងស្ថានីយ៍ផលិតទឹកស្អាត សម្រាប់ប្រើប្រាស់ក្នុងអង្គភាព និងអាចធ្វើអាជីវកម្ម ដើម្បីបានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងអង្គភាពផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនយោធិនពិការ និងគ្រួសារផងដែរ ។ ឯកឧត្តមបានបន្តទៀតថា សង្គ្រាមកន្លងទៅបានធ្វើអោយបងប្អូនទាំងអស់គ្នាធ្លាក់ខ្លួនពិការ រហូតមកដល់សព្វថ្ងៃនេះ។ តែទោះបីជាយ៉ាងណា ក្រោយបានទទួលសន្តិភាពពេញលេញ ១០០% ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន មិនបានបោះបង់ចោលបងប្អូន ដែលបានបូជាអវៈយវៈឡើយ គឺសម្តេចតេជោ តែងតែនឹករលឹក គិតគូរ និងឧបត្ថម្ភជារឿយៗដល់បងប្អូនកងកម្លាំង និងអតីតយុទ្ធជនគ្រប់ៗគ្នាតែម្តង។

ឯកឧត្តម ក៏បាននាំយកនូវអំណោយដែលមានដូចជា ៖ អង្ករ ៥តោន ភេសជ្ជៈ និងថវិការបស់ក្រសួងការពារជាតិចំនួន ៥លានរៀល ឃីត១ (ត្រីខ មី ស្ករស ទឹកដោះគោ) ថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្តម ឧបត្ថម្ភដល់យោធិនពិការ ចំនួន៦២៩នាក់ ក្នុងម្នាក់ៗ អង្ករ មី ភេសជ្ជៈ  អំបិល ស្ករស ទឹកដោះគោ និងថវិកាចំនួន ៤ម៉ឺនរៀល ។ ជួយឧត្ថម្ភកសាងស្ថានីយ៍ទឹកស្អាតបន្ថែម  ជួយថ្លៃសាងសង់របង ជួសជុលអគារ សរុប ចំនួន ៥៤៥០ដុល្លារ។ ឧបត្ថម្ភជូនលោកគ្រូ អ្នកគ្រូ ២១នាក់ ម្នាក់ៗថវិកា ៤០០០០រៀល សិស្សានុសិស្ស៣០៩នាក់ ម្នាក់ៗសៀវភៅ ប៊ិច ថវិកា៥០០០រៀល ៕

អត្ថបទ ភ្នំខៀវ ប៉ៃលិន