ខេត្តបន្ទាយមានជ័យ:រថយន្តធុនកាំម៉ារីសេរីឆ្នាំ១៩៩៥ដែលដឹកទឹកដោះក្រហមខុសច្បាប់ជិត២០០កេះ នៅលើផ្លូវជាតិលេខ៥ ស្ថិតក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យត្រូវបានកំលាំងនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យឃាត់ចាប់នៅវេលាម៉ោង៤.៣០នាទិថ្ងៃទី០២តុលា២០១៤។លោកវរះសេនីយ៍ទោ ចាប សុផារិទ្ធិ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យបានប្រាប់ថា: រថយន្តដែលឃាត់ដឹកទំនិញខុសច្បាប់ធុនកាំម៉ារីផលិតឆ្នាំ១៩៩៥ពាក់ផ្លាក់លេខបន្ទាយមានជ័យ 2A.2598ដឹកទំនិញប្រភេទទឹកដោះក្រហមចំនួន១៨០កេះម្ខាស់ឈ្មោះ ឆៃ លី ភេទប្រុសអាយុ៣៥ឆ្នាំរស់នៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
លោក ចាប សុផារិទ្ធ បានបន្តថា:នៅពេលចាប់ទំនិញខុសច្បាប់គឺកំលាំងនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានទទួលព័ត៌ថា មានរថយន្តដឹកទំនិញគ្មានច្បាប់ចេញតាមច្រករបៀងខុសច្បាប់ក្បែរច្រកទ្វារអន្តរជាតិប៉ោយប៉ែតជាប្រភេទទំនិញលោតឆាត់ហើយកំលាំងបានស្ទាក់ចាប់បានរថយន្ត១គ្រឿងធ្វើលារឆែកឆេររកឃើញទំនិញគ្មានច្បាប់ហើយឆែកឆេររកឃើញមានទឹកដោះគោផ្លាក់សញ្ញាគោក្រហមចំនួន១៨០កេះ។ហើយត្រូវបានរកទៅរក្សាទុកនៅស្នងការដ្ឋានគបាលខេត្តដើម្បីចាត់ការតាមច្បាប់៕ដោយ:ឃិន គន្ធា