កណ្តាល ៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើតឡើងកាលពីវេលាម៉ោង១៨និង៣០ នាទី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគឺឡូម៉ែត្រលេខ២៤ និ២៥ ស្ថិតនៅក្នុងភូមិអង្គស្នួលទីមួយ ឃុំពើក ស្រុក
អង្គស្នួល ខេត្តកណ្តាល និងបង្កឡើងដោ យរថយន្តម៉ាកហ៊ីយ៉ាន់ដាយព៌ណស ដឹកទឹកបរិសុទ្ធ ពាក់ស្លាកលេខ២.O . ៩៣២០ ចំណុះមួ យតោន បើកបរដោយឈ្មោះប្រុស ទិត្យ ភេទប្រុសអាយុ២៧ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំង ខ្នា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល រវៀងរថយន្តដឹកទំនិញធ្ងន់ធ្ងរម៉ាកហ៊ីយ៉ាន់ ដាយព៌ណសឆ្នូតខៀវ ពាក់ស្លាកលេខកំពង់ធំ ៣A. ១៣៦៨ បើកបរដោយបុរសម្នាក់ឈ្មោះអ៊ូរ ណារិទ្ធ អាយុ៣៥ឆ្នាំ រស់នៅភូមិកណ្តាល ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
យោងតាមរបាយការរបស់នគរបាលស្រុកអង្គស្នួល បានឱ្យដឹងថា រថយន្តដឹកទឹកបរិសុ ទ្ធម៉ាក់ហ៊ីយ៉ាន់ដាយព៌ណស ចំណុះ១តោន ដឹកទឺកបរិសុទ្ធ ដែលបើកបរដោយឈ្មោះប្រុស ទិ ត្យ និងមានអ្នករួមដំណើរជាមួយម្នាក់ឈ្មោះហ៊ន ផាន់ណាក់ មានទីលំនៅភូមិពាមខ្វាវ ឃុំដំ
បូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបើកបរពីទិសខាងលិចឆ្ពោះទៅកើត។លុះមកដល់ចំណុះ កើតហេតុ ក៏បានបួងចង្កូតគេចពីកម្មការនីរោងចក្រកាត់ដេរពីរម្នាក់ ក្នុងនោះម្នាក់ឈ្មោះព្រឿង ចាន់នី អាយុ២៣ឆ្នាំ និងម្នាក់ទៀតឈ្មោះអោក គឺមសឿន អាយុ២៣ឆ្នាំ ដែលឈរនៅលើចិញ្ចើ មថ្នល់ ។
រួចក៏បានជ្រុលចង្កូត ទៅបុកចំពីមុខរថយន្តដឹកទំនិញដែលបើកបញ្ច្រាសទិសគ្នា បណ្តាលឱ្យអ្នកបើកបរឡានដឹកទឹកបរិសុទ្ធរងរបួសធ្ងន់បាក់ជើងឆ្វេង រីឯអ្នករួមដំណើរជាមួយរងរបួសស្រាល ហើយក្នុងនោះកម្មការនីពីរនាក់ ខាងលើក៏រងបួសស្រាលផងដែរ ដោយឡែកអ្នក បើកបររថយន្តម្ខាងទៀតមិនមានរងរបួសនោះទេ។





































