​ស្ថាប័ន​អាវុធហត្ថ សៀមរាប បញ្ជូន​ខ្លួន នគរ បាល ៤​នាក់និង​កម្មករ​២​នាក់ ទៅ​អង្គភាពប្រឆាំង អំពើ ពុករលួយ

0

សៀមរាប​៖ កម្លាំង​នៃ​ស្ថាប័ន កង​រាជ អាវុធហត្ថ ខេត្តសៀមរាប បាន​បញ្ជូន​ខ្លួន មន្ត្រី នគរបាល សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ចំនួន​៤​នាក់ រួម​និង​កម្មករ​២​នាក់ ទៅ​ស្ថាប័ន អង្គភាព​ប្រឆាំង អំពើពុករលួយ នៅ​រសៀល ថ្ងៃទី​២​ខែ តុលា​ឆ្នាំ​២០១៤ នេះ ក្រោយពីរ បានធ្វើ​កំណត់ហេតុ​សាកសួរ​អស់​រយះពេល​ជា ច្រើន​ម៉ោង រួច​។​10721073_459084977566524_1294196497_n

​មន្ត្រី​កង​រាជ អាវុធហត្ថ ខេត្តសៀមរាប បាន​បង្ហើប​សូម មិន​បញ្ចេញ​ឈ្មោះថា មន្ត្រីនគរបាល សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ៤​នាក់ រួម​និង​កម្មករ​២​នាក់​ដែល សមត្ថកិច្ច ចម្រុះ​ដឹក នាំ​បញ្ជា​ដោយ​ព្រះ រាជអាជ្ញា រង អម​សាលាដំបូង ខេត្ត លោក​សំរិទ្ធ សុខុន ធ្វើការ ឃាត់ខ្លួន កាលពីរ​ម៉ោង ១១​ថ្ងៃត្រង់ ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៤ ស្ថិតក្នុង​តំបន់​បឹង​ទន្លេសាប ក្នុង ភូមិសាស្ត្រ កងមាស ភូមិ​មាត់​ខ្លារ ឃុំ​អន្លង់​សំណរ ស្រុក​ជី​ក្រែ ខេត្តសៀមរាប ជាប់​ព្រំប្រទល់ ខេត្តកំពង់ធំ ត្រូវបាន បញ្ជូនទៅ​អង្គភាព ប្រឆាំង អំពើ​ពុក រលួយ នៅ​ម៉ោង​១ រសៀល​ថ្ងៃនេះ​។​10715920_459084864233202_174084772_n

​មន្ត្រី​កង​រាជ​អាវុធ ហត្ថ​ខេត្ត​បន្ថែមថា កម្លាំង​អាវុធហត្ថ​ខេត្ត មិនបាន​ធ្វើការ​ចោទ ប្រកាន់​នូវ កំហុស​ណាមួយ ទៅលើ មន្ត្រីនគរបាល​ទាំង​៤​នាក់ និង​កម្មករ នោះទេ ពោលគឺ អ្នក​ទាំង​៦​នាក់​នោះ សម្រេច បញ្ជូនទៅ​អង្គភាព ប្រឆាំង​អំពើ ពុករលួយ​តែម្ដង ។​10614008_459084780899877_593794170_n

​មន្ត្រី​ដដែល បន្ថែមថា ការបញ្ជូន​ខ្លួន​នគរបាល សេដ្ឋកិច្ច​និង​កម្មករ​ទៅ​អង្គភាព​ប្រឆាំង អំពើពុករលួយ នោះ គឺ​មន្ត្រី​របស់​អង្គភាព ប្រឆាំង អំពើ​ពុក​លួ​យ មក​ទទួល នៅ​បញ្ជារ ខេត្ត ហើយ​កម្លាំង​អាវុធ ហត្ថ​ខេត្តសៀមរាប ជា​អ្នក​ជួយ​នាំ​ការពារ​ទៅ ជាមួយ​ដែរ​៕
​មន្ត្រី​អង្គភាព​អាវុធ ហត្ថ​បន្ថែមថា នគរបាល​សេដ្ឋកិច្ច ទាំង​៤​នាក់ នោះ​ទី​១ វរសេនីយ៍ទោ ឈាង​លាង​ពៅ ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ ទី​២​អនុ​សេនីយ៍ ទោ​ជា​ខេង ភេទ​ប្រុស​អាយុ​៥៦​ឆ្នាំ ទី​៣​ព្រិ​ន​បាល​ឯក យឹម​ថា​នា ភេទ​ប្រុស​អាយុ ៣៣​ឆ្នាំ ទី​៤​ឈ្មោះ​ម៉ា​តៃ​យ៉ា ភេទ​ប្រុស អាយុ ៥៤​ឆ្នាំ​មុខងារ ជា​មន្ត្រីនគរបាល ក្រសួង មហាផ្ទៃ​ដូចគ្នារ ។ ចំណែក​២​នាក់​ទៀត​ជា​កម្មករ ទី​១​ឈ្មោះ​គង់​រិ​ទ្ធ ភេទ​ប្រុស​អាយុ ២៩​ឆ្នាំ ទី​២​ឈ្មោះ រិ​ទ្ធ​ណិល​លាង ភេទ​ប្រុស​អាយុ ២៣​ឆ្នាំ​។​1940259_459084714233217_1023479821_n

​គួ​បញ្ជាក់ថា​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ ព្រះរាជអាជ្ញារង អម​សាលាដំបូង ខេត្ត​បានធ្វើការ​ឃាត់ខ្លួន ប៉ូលិស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ចំនួន​៦​នាក់​យកមក​សួរ​នាំនៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ពី​ក្រុម​ប្រជា​នេសាទ​ថា មាន​ករណី​សមត្ថកិច្ច​មួយក្រុម​បាន​ដើរ​ប្រមូល​លុយ ជា​ថ្នូរ​នឹង​ការមិន​បង្ក្រាប ទើប​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​តាមដាន និង​ឈានទៅដល់​ការឃាត់ខ្លួន​តែម្តង ។​

​យោងតាម​ប្រភព​បាន​ឲ្យ​ដឹងថា​ក្រុមមន្ត្រី​នគរបាល​ខាងលើ​បាន​ដើរ​ប្រមូល​លុយ​ពី​ក្រុម​អ្នករកស៊ី​នេសាទ​នៅ​តំបន់ បឹង​ទន្លេសាប​ក្នុង ភូមិសាស្ត្រ​ចំនួន​៥​ខេត្ត ដោយ​ពួកគេ​ទាម ទារលុយ ពី​អ្នកនេសាទ ដោយ របៀប បង្ខំ បើ​ប្រជា​នេសាទ ណា​មិន​ព្រម​បង់​តាម​ការ ទា​របស់គេ​ទេ គេ​និង​ធ្វើការ​​បង្ក្រាប​តែម្ដង​។​ចំណុច​នេះ​ទើប ប្រជា​នេសាទ​ទ្រាំ​លែង បានក៍​រាយការណ៍​ប្រាប់​សមត្ថកិច្ច ឲ្យ​ជួយ​ពួកគាត់​តែម្ដង​៕