ចំនួនអ្នកស្លាប់ដោយការផ្ទុះភ្នុំភ្លើងOntake កាលពីថ្ងៃទី២៧ខែកញ្ញានៅជប៉ុនកើតឡើងដល់ទៅ៤៨នាក់ហើមកទល់ពេលនេះ។ នេះជាការផ្ទុះភ្នុំភ្លើងសម្លាប់មនុស្សច្រើនបំផុតមិនធ្លាប់មាននៅជប៉ុនចាប់តាំងពីសង្គ្រាមលោកលើកទី២មក
សកម្មភាពរុករកនិងជួយសង្គ្រោះត្រូវបានបន្តនៅថ្ងៃទី១ខែតុលា ដោយមានការចូលរួមពីកម្លាំងប៉ូលិសទាហានជាង ១ពាន់នាក់ ។ ជនរង្គ្រោះជាច្រើនត្រូវបាននាំចេញពីកំពូលភ្នុំភ្លើង។ ប៉ូលិសជប៉ុនបានបញ្ចាក់ថា សកសពជនរងគ្រោះ៤៨នាក់ត្រូវបាននាំចេញពីកំពូលភ្នុំភ្លើង Ontake ។ ការផ្ទុះភ្នុំភ្លើងនេះកើតឡើងចំពេលដែលអ្នកទេសចរណ៍ជាច្រើនបានឡើងទៅកម្សាន្តនៅទីនោះ។
ស្ថិតនៅក្នុងជម្លោះកណ្តាលនៃខេត្ត Nagano និងGifu ភ្នុំភ្លើង Ontakeបានទាកទាញអ្នកចូលចិតឡើងភ្នុំជាច្រើនមកពីគ្រប់ទិសទី។ កំពូលភ្នុំនេះមានកម្ពស់ដល់ទៅ3067 ម៉ែត្រ ធ្លាប់បានព្រួសកង្អែយ៉ាងខ្លាំងនៅឆ្នាំ១៩៧៩ និងនៅឆ្នាំ១៩៩១ក៏ធ្លាប់បានព្រួសកង្អែរម្តងទៀត៕