ខេត្តកំពង់ឆ្នាំង´ ហើយសមត្ថកិច្ចថា តាមពិតអ្នកទាំង២មិនមែនជាកូននិងម្តាយធម៏ទេ គឺអ្នកទាំង២ជាប្តីនិងប្រពន្ឋកំពង់ឆ្នាំង៖ស្ត្រីម្នាក់បានរងរបួសធ្ងន់ និងបានស្លាប់ក្រោយពេលដឹកទៅសង្គ្រោះនៅមន្ទីរខេត្ត ដែលជំហ៊ានដំបូងមន្ត្រីនគរបាលបានសន្និដ្ឋានថាៈ សង្ស័យជាអំពើប្លន់យកប្រាក់ ដែលកូនស្ត្រីរងគ្រោះ ផ្ញើរពីថៃមកអោយម្តាយ។ហេតុការណ៏ បាន កើតឡើងការពីវលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៤ នៅចំណុចជើង ភ្នំត្រពាំងមាស ស្ថិតក្នុង ភូមិត្រពាំងមាស ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
លោក ជាង សុវណ្ណារិទ្ឋ អធិការស្រុកបរិបូណ៏ បាននិយាយថា៖ស្ត្រីរងគ្រោះរូបនោះមានឈ្មោះវ៉ាន់ យៀង អាយុ៥៧ឆ្នាំ ជាស្ត្រីមេម៉ាយ រស់នៅក្នុង ភូមិស្នោ ឃុំខុនរ៉ង ស្រុកបរិបូរណ៏ ។ស្ត្រីរូបនោះ មាន កូន៦នាក់ប្រុស៣ស្រី៣ ប៉ុន្តែកូនបានបែកមានប្តីប្រពន្ឋអស់ហើយ និងខ្លះទៅធ្វើការនៅប្រទេសថៃ ។
សព្វថ្ងៃរស់នៅជាមួយកូនប្រុសចិញ្ចឹមម្នាក់ឈ្មោះរ៉ា អាយុ២១ឆ្នាំ ស្ត្រីរូបនោះនិងកូនចិញ្ចឹមបាន ទៅវ៉ៃថ្ម ភ្នំ លក់យកប្រាក់ ជាមួយកូនចិញ្ចឹម នៅស្រុកកំពង់លែង លោកមិនបានដឹងថារឿងហេតុកើតឡើងរបៀបណានោះទេ ព្រោះវាបានកើតឡើងនៅស្រុកកំពង់លែង ។
ប៉ុន្តែនៅព្រឹកថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០១៤នេះ មន្ត្រីនគរបាលបច្ចេកទេសបានទៅពិនិត្យសព ស្ត្រីរងគ្រោះនៅលំនៅដ្ឋាន បានឃើញ មានស្នាមមុតជ្រៅ នៅក្រោមត្រចៀក ដែលពេទ្យបានដេរ៣ថ្នេរ និងមានស្នាមបាក់ឆ្អឹងជំនីចំនួន២ ដែលបានសង្ស័យ ថា ជាអំពើ វ៉ៃប្លន់ យកប្រាក់។
បើតាមប្រភពពីក្រុមគ្រួសារស្ត្រីរងគ្រោះ បាននិយាយថា ស្ត្រីរូបនោះបានទៅវ៉ៃថ្មភ្នំលក់នៅស្រុកកំពង់លែង ជាមួយកូនចិញ្ចឹម នៅថ្ងៃទី៣០ខែកញ្ញា ស្ត្រីរូបនោះបានត្រឡប់មកផ្ទះ ហើយបានទៅដាក់បញ្ចាំដីស្រែយកប្រាក់សងគេ និងក្នុងថ្ងៃដដែលនេះដែរ កូនរបស់គាត់នៅប្រទេសថៃបាន ផ្ញើប្រាក់មកអោយគាត់ចំនួន៥០ម៉ឺនរៀលផងដែរ ។
បន្ទាប់មកនៅព្រឹកថ្ងៃទី ០១ខែតុលា គាត់បានត្រឡប់ទៅវ៉ៃថ្មភ្នំនៅស្រុកកំពង់លែងវិញ ជាមួយកូនប្រុសចិញ្ចឹម ស្រាប់តែនៅរសៀលថ្ងៃដដែលនេះដែរ បានឮដំណឹងថាគាត់ត្រូវគេវ៉ៃបណ្តាលអោយរបួស និងបានស្លាប់ពេលដឹកទៅមន្ទីរពេទ្យ ។ ប្រភពដដែលបានបន្តថាៈ ក្នុងគ្រានោះដែរ ក្រុមគ្រួសារបានទូរសព្ទ័ទៅកូនប្រុសចិញ្ចឹមនោះអោយមកជួយមើលម្តាយពីដំបូងបានលើកទូរសព្ទ័តែប្រាប់ថាមិនបានមកទេ លុះក្រោយមកបានបិទទូរសព្ទ័
ហើយបានបាត់ខ្លួនតែម្តង ។
លោក ប៉ាល់ ជឿន អធិការស្រុកកំពង់លែងបាននិយាយថាៈក្នុងពេលកើតហេតុភ្លាមៗ គឺគ្មាននរណារាយការណ៏មកសមត្ថកិច្ចទេ តាំងពីរបួសដឹកទៅមណ្ឌលសុខភាពស្រុក និងដល់មន្ទីរខេត្ត លុះដល់ស្លាប់ហើយទើបគាត់ដឹង តាមដែលគាត់ស្រាវជ្រាវបានដឹងថាៈស្ត្រីរូបនោះបានរងរបួសនៅ ប្រហែលម៉ោងជាង២រសៀល ថ្ងៃទី០១ ខែតុលា ហើយបានដឹកមកមណ្ឌលសុខភាពស្រុក ដើម្បីសង្គ្រោះ តែដោយរបួសធ្ងន់ពេក ក៏បញ្ជូនទៅមន្ទីរពេទ្យខេត្តទៀត តែបានស្លាប់តាមផ្លូវ ចំណែកកូនចិញ្ចឹមនោះ បានគេចខ្លួនមិនដឹងទៅណាទេ ។
កូនចញ្ចឹមនេះជាមនុស្សគ្មានទីលំនៅពិតប្រាកដនោះទេ។ នៅកន្លែង កើតហេតុសមត្ថកិច្ច បានរកឃើញដំបងមួយកំណាត់ និងដែកថ្នាំអំពៅ១កំណាត់ ។ លោក ឈឺន សុធីមន្ត្រី នគរបាលព្រហ្មទណ្ឌ័កំរិតធ្ងន់ដែលបានចុះទៅពិនិត្យកន្លែងកើតហេតុ បាននិយាយថាៈ ជនសង្ស័យជាកូនធម៏ ឈ្មោះចិន រ៉ា អាយុ២១ឆ្នាំ មានទីលំនៅ ភូមិក្នុង ឃុំស្វាយរំពារ ស្រុកកំពង់លែង ពេលនេះបានគេចខ្លួនបាត់ហើយ ។ ចំពោះរឿងកូនចិញ្ចឹមឬកូនធម៏ស្អីនោះគ្រាន់ តែពាក្យឡប់ឡែខាងក្រៅទេ តាមពិតអ្នកទាំង២បានយកគ្នាជាប្តីប្រពន្ឋលួចលាក់អស់ជាយូរឆ្នាំមកហើយ តែដោយខ្លាចអ្នកស្រុកថាអោយ និងខ្មាស់គេផង ទើបប្រាប់គេថា ជាកូនចិញ្ចឹមតែម្តងទៅ ដើម្បីបញ្ចៀរមាត់អ្នកភូមិ អ្នកស្រុកតែប៉ុណ្ណោះ ៕