កំពង់ធំ÷ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ប្រជាពលរដ្ឋចំនួន០៤គ្រួសារដែលមានជីវភាពលំបាកខ្វះខាត បានអំណោយរបស់ ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី តាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ស្ថិតនៅភូមិបល្ល័ង្កើត ឃុំដំរីជាន់ខ្លាក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
លោក ពិន ផល អនុភូមិបល្ល័ង្កកើត បានលើកឡើងពីការពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវពេជ ចន្ទមុនី ដែលលោកទាំងទ្វេតែងតែបានផ្ដល់អំណោយឧបត្ថម្ភជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកា តាមរយៈបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីដោះស្រាយបន្តជូនដល់បងប្អូនដែលងាយរងគ្រោះ និងប្រជាជនដែលមានជីវភាពលំបាកខ្វះខាតនៅក្នុងខេត្តកំពង់ធំ។
លោក ពិន ផល អនុភូមិបល្ល័ង្កកើត បានបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនដល់គ្រួសារមានជីវភាពលំបាកខ្វះខាត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ដោយក្នុងមួយគ្រួសារទទួលបាននូវ អង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន០១កេស ត្រីខកំប៉ុងចំនួន០១យួរ ទឹកស៊ីអ៊ីវចំនួន០១យួរ ក្នុងនោះផងដែរឧបាសក ធូ សឿន និងលោកគ្រូ ម៉ាក់ សាន់នី បានឧបត្តម្ភថវិកាដល់គ្រួសារចំនួន០៤គ្រួសារដែលមានជីវភាពខ្វះខាត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។
ប្រជាពលរដ្ឋចំនួន០៤គ្រួសារ ដែលមានជីវភាពលំបាកសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង៕





































