លោកឧត្តមសេនីយ៍ទោ ហួត សុធី ចាត់តំណាងចុះសំណេះណាល សួរសុខទុក្ខកងកម្លាំងជួរមុខ

0

ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់ លោកវរសេនីយ៍ឯក កុល វិបុល មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៩០៥ ដឹកនាំសហការី ចុះត្រួតពិនិត្យភូមិសាស្រ្ត និងសំណេះណាលសួរសុខទុក្ខកងកម្លាំងជួរមុខ ប៉ុស្ដិ៍នគរបាលការពារ

ព្រំដែនគោកអន់តាវ (តាទុំ) (ភូមិសាស្រ្ដខាងលើ) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។

ក្នុងឱកាសនោះផងដែរ លោក មេបញ្ជាការ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោកស្នងការ ឧបត្ថម្ភជូនដល់កងកម្លាំងនគរបាលកម្លាំងប៉ុស្ដិ៍អន់តាវ និងកងកម្លាំងយោធា កងអនុសេនាតូចលេខ២ កងអនុសេនាធំលេខ១ ផ្នែកសឹករងស្រុកអន្លង់វែង នូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ ។ដោយ:ភ្នំដងរែក