បុរសម្នាក់ស្លាប់នឹងកន្លែងភ្លាមៗក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍

0

សៀមរាប÷មានករណីគ្រោះថ្នាក់ចររាចរណ៍យ៉ាងរន្ធត់បណ្តាលអោយបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២១;០០នាទីយប់ថ្ងៃពុធទី១២ខែមេសាឆ្នាំ២០២៣នៅភូមិកំពង់ម្កាក់ឃុំគោកធ្លកក្រោមស្រុកជីក្រែងខេត្តសៀមរាបជនរងគ្រោះឈ្មោះមាស វ៉ូ នភេទប្រុសអាយុ៤០ឆ្នាំបច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុខាងលើ។

យោងតាមសម្តីសាក្សីនៅកន្លែងកើតហេតុប្រាប់អ្នកសារព័ត៌មានថាម៉ូតូពីរគ្រឿង បើកបញ្រ្ចាសទិសគ្នាមួយបើកម៉ូតូកង់បីមកពីទិសខាងជើងមួយទៀតបើកម៉ូតូម៉ាកDreamសេរី២០១៤ពាក់ស្លាកលេខកំពង់ធំ1G-84_34មកពីទិសខាងត្បូងលុះមកដល់កន្លែងកើតហេតុលឺសូរសំលេងបុកគ្នាយ៉ាងពេញទំហឹង។ទន្ទឹមនឹងមានបុរសម្នាក់បានប្រាប់អ្នកសារព័ត៌មានថាគាត់បាន
ចាប់បានអ្នកបើកម៉ូតូកង់បីបានហើយប៉ុន្តែមានមនុស្សស្រីស្រែកថាចាប់គេធ្វើអ្វី?គេបុកឆ្កែទេ!គាត់បានបន្តទៀតថាអ្នកបើកម៉ូតូកង់បីបាននិយាយថា(ខ្ញុំបើកបុកឆ្កែទេ)ដោយសារមេឃងងឹតគាត់ស្មានតែបុកឆ្កែមែនគាត់ក៏បានលេងអ្នកបើកម៉ូតូកង់បី

អ្នកបើកម៉ូតូកង់បីបាន បើករត់គេចខ្លួ។ក្នុងករណីនេះលោកវីរះសនីយ៍ទោកង អឿនអធិការរងនៃអធិដ្ឋានស្រុកជីក្រែងបានប្រាប់អ្នកសារព័ត៌មានថាកម្លាំងប៉ូលិសទាំងអស់ក្នុងស្រុកជីក្រែងព្រមទាំងប្រជាការពារភូមិបានធ្វើការស្រាវជ្រាវរកម៉ូតូកង់បីភ្លមៗតាំងពីទើបតែកើតហេតុហើយពេលនេះកំពុងតែស្រាវជ្រាវបន្តយ៉ាងដុតដៃដុតជើងហើយលោកបានបន្តទៀតថាម៉ូតូកង់បីនៅក្នុងស្រុកជីក្រែងបានពិនិត្យអស់ហើយគ្មានម៉ូតូកង់បីណាមួយគួរអោយសង្ស័យនោះទេថាបានជួបប្រទះនឹងគ្រោះថ្នាក់ចរាចរណ៍លោកសង្ស័យតែម៉ូតូកង់បីអ្នកមកពីក្រៅស្រុកមកលេងក្នុងឧ៌កាសបុណ្យចូលឆ្នំាថ្មី លោកបានអំពាវនាវដល់ប្រជាពលរដ្ឋអោយជួយសហការស្រាវជ្រាវផងប្រសិនបើប្រជាពលរដ្ឋណាឃើញម៉ូតូកង់បីដែលគួរឱ្យសង្ស័យសូមធ្វើការទំនាក់ទំនងទៅអធិការដ្ឋាននគរបាលស្រុកជីក្រែងឬសង្កាត់ប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីធ្វើការពិនិត្យ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានប្រពន្ធកូននិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ដោយ អ៊ុក ផ្លុង