កំពង់ចាម : អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បាន ក្រេីនរំលឹក ដល់ មន្ត្រី ពាក់ព័ន្ធ ទាំង អស់ ត្រូវ រួម សាមគ្គី ភាព ភាព ឯកភាព គ្នា ឱ្យ កាន់ តែ ខ្លាំងក្លា បន្ថែម ទៀត ព្រោះ កត្តា សាមគ្គីភាព ផ្ទៃក្នុង ពិត ជា នាំមក នូវ ការ រីកចម្រើន ការ ថ្លែង បែប នេះ ក្នុង ឱកាសជួបសំណេះសំណាលជាមួយមន្រ្តី
រាជការសាលាខេត្ត កងកម្លាំង ប្រដាប់ អាវុធ មន្ត្រី កិច្ចសន្យា និង និវត្តជន នាឱកាស ចូលឆ្នាំ ថ្មី ប្រពៃណី ជាតិ ខ្មែរ ឆ្នាំថោះចត្វាស័ក ព.ស ២៥៦៦ ចំនួន ៣៨៩នាក់ នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ៣ ខែមេសា ២០២៣ ក្រោម វត្តមាន ឯកឧត្ដម ខ្លួន ខ្លូត ប្រធាន ក្រុមប្រឹក្សា ខេត្ត ។
ឆ្លៀត ក្នុង ឱកាស នោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ថ្លែង ថា យើង ត្រូវ ពង្រឹង គុណភាព សមត្ថភាព ស្ថាប័ន រដ្ឋបាល ខេត្ត ក៏ដូចជា រដ្ឋបាល ក្រុង-ស្រុក ដេីម្បី បម្រើ សេវា ជូន ប្រជាពលរដ្ឋ ឱ្យ កាន់ តែ ល្អ ប្រសើរ ឡើង បន្ថែម ទៀត ពោលគឺ ត្រូវ ធ្វើ ឱ្យ លឿន ធ្វើ ឱ្យ រហ័ស កន្លែង ណា មិន ច្បាស់ គឺ ត្រូវ សួរ ថ្នាក់ដឹកនាំ យេីង ធ្វេី យ៉ាងណា ឱ្យ ប្រជាពលរដ្ឋ មាន ជំនឿ ជឿជាក់ លើ ការ ដឹកនាំ របស់ រាជរដ្ឋាភិបាល ក្រោម ការ ដឹក នាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ កម្ពុជា ។
ថ្លែងក្នុង ឱកាស នោះ ដែរ ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់រាល់ការខិតខំប្រឹងប្រែងរបស់មន្រី្ដរាជការសាលាខេត្តទាំងអស់ ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អ និងបន្តជំរុញលើកកម្ពស់ប្រសិទ្ធភាពការងារបន្ថែមទៀត ពិសេលការផ្តល់សេវាសារធារណៈ ដែលមានក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៦នេះ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន បញ្ជាក់ ថា នេះជាការជួបជុំគ្នា តាមគំរូថ្នាក់ដឹកនាំមុនៗ ជាពិសេសគឺ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង អតីត អភិបាលខេត្តកំពង់ចាម តែងតែធ្វើឡើង សម្រាប់ឱកាស ចូលឆ្នាំ ថ្មី ប្រពៃណី ជាតិ ខ្មែរ ជាធម្មតាក្នុងឱកាសបុណ្យប្រពៃណីរបស់ជាតិយើង មានបុណ្យធំៗ ដល់ទៅ២ គឺរដូវបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មី ដែលជាទំនៀមទម្លាប់ប្រពៃណីជាតិម្តងៗ រដ្ឋបាលសាលាខេត្តយើងតែងតែបានធ្វើពិធីជួបសំណេះសំណាល ជាមួយបងប្អូនជាមន្ត្រីចូលនិវត្តន៍ ដែលជារាមច្បង និងបងប្អូនមន្ត្រីរាជការ កម្មករ រដ្ឋបាលសាលាខេត្តកំពង់ចាមទាំងអស់ ព្រមទាំងឧបត្ថម្ភនូវថវិកា មួយចំនួន ដើម្បី ឱ្យ បងប្អូនយកទៅប្រើប្រាស់ទៅតាមតម្រូវការ ៕





































