ក្រុមសន្ដិសុខចិនបានត្រួតពិនិត្យយ៉ាង តឹងតែងដល់សត្វព្រាបនីមួយៗដែលចូល រួមក្នុងពិធីបុណ្យឯករាជ្យនៅទីលានធាន អានមេន នាថ្ងៃទី១តុលា ដើម្បីធានាថា សត្វព្រាបទាំងនោះ មិននាំនូវវត្ថុដែល មានភាពគ្រោះថ្នាក់ចូលទីលាននេះ
នៅក្នុងពិធីនោះ គេព្រលែងសត្វព្រាប ដល់ទៅ១ម៉ឺនក្បាលជាតំណាងនៃសន្ដិភាព ឱ្យហោះហើរនៅលើកំពូលប្រាសាទ ព្រះវិហារនៅក្នុងទីធ្លាធានអានមេន នៅ ក្នុងទីក្រុងប៉េកាំងនាព្រឹកថ្ងៃទី១តុលា ជា ខួបគំរប់៦៥ឆ្នាំ ថ្ងៃបង្កើតប្រទេសសាធា រណរដ្ឋប្រជាជនចិន ។
ក្រសួងសន្ដិសុខចិនឱ្យត្រួតពីនិត្យយ៉ាង ល្អិតល្អន់ទាំងខាងក្នុងនិងក្រៅសត្វព្រាប មុនពេលនាំចូលក្នុងពិធីសំខាន់នោះដើម្បី ធានាថា ព្រាបទាំងនោះមិនបង្កគ្រោះ ថ្នាក់ណាមួយនោះឡើយ។ កាមេរាសុវត្ថិ ភាពបានតាមដានគ្រប់សកម្មភាពតាំង ពីចាប់សត្វព្រាបរហូតដល់ដាក់ក្នុងទ្រុង នាំមកក្រុងប៉េកាំង ។
រដ្ឋាភិបាលក្រុងប៉េកាំងបានចាត់វិធាន ការណ៍រឹតបន្ដឹងសន្ដិសុខនៅថ្ងៃបុណ្យ ឯករាជ្យ ពិសេសនៅទីលានធានអានមេន ដោយសារនៅទីនេះធ្លាប់រងការវាយ ប្រហារ ដោយបើករថយន្ដបុករបងផ្ទុះ សម្លាប់មនុស្ស៦នាក់កាលពីខែតុលា ២០១៤ ។ ចិនបានដាក់ពង្រាយកម្លាំង ទាហាន៨៥០ពាន់នាក់នៅគ្រប់ច្រកល្ហក ចៀសវាងក្រុមឱកាសនិយមបំផ្លាញកម្ម វិធីដ៏សំខាន់មួយនេះ ។
កន្លងមកក្រុមអ៊ិស្លាម ពិសេសគឺក្រុម ជនជាតិអ៊ុយហ្គ័រ ដែលចិនចាត់ទុកថា ជាក្រុមភេរវកម្មបានបង្កើនការវាយ ប្រហារនៅគ្រប់ទិសទី ពិសេសនៅខេត្ដ ស៊ីជាំងដែលមានជនជាតិអ៊ិស្លាមភាគ ច្រើនរស់នៅ ។ កន្លងមកក្រុមអ៊ិស្លាម បង្កើតរដ្ឋ ISIS ក៏បានគំរាមកំហែងវាយ ប្រហារដណ្ដើមគ្រប់គ្រងខេត្ដស៊ីជាំង ប្រសិនបើចិននៅតែដាក់គំនាបទៅលើ ពលរដ្ឋនៅទីនោះ .