កាលពីថ្ងៃទី១តុលា អតីតនាយក រដ្ឋមន្ដ្រី ណ័រវេស៍ លោក Jens Stolten-berg បានក្លាយជាអគ្គលេខាធិការអង្គការ ណាតូ មានប្រសាសន៍នៅពេលស្បថ ចូលកាន់តំណែង លោក Stoltenberg អំពាវនាវរុស្ស៊ីផ្លាស់ប្ដូរឥរិយាបថ ក៏ដូច ជាសកម្មភាពនៅតំបន់អឺរ៉ុបភាគខាង កើត ពិសេសគឺវិបត្ដិនៅប្រទេសអ៊ុយក្រែន។ លោកបញ្ជាក់ទៀតថា ណាតូបានត្រៀម លក្ខណភ្ជាប់ទំនាងទំនងមានលក្ខណៈ ស្ថាបនាជាមួយរុស្ស៊ីឡើងវិញ ។
នៅក្នុងការបង្ហាញខ្លួនជាលើកដំបូង នៅទីក្រុងប្រ៊ុចសែលក្រោយការស្បថ ចូលកាន់តំណែងនៅទីស្នាក់ការណាតូ លោក JenStoltenberg បានបញ្ជាក់ថា វិបត្ដិនៅក្នុងប្រទេសអ៊ុយក្រែនជាការ ប្រឈមមុខធំបំផុតដល់សន្ដិសុខរបស់ អឺរ៉ុប ក៏ដូចជាអង្គការណាតូ ។ លោក បញ្ជាក់ថា ណាតូបន្ដគាំទ្រអ៊ុយក្រែនដែល មានឯករាជ្យ អធិបតេយ្យភាព និងស្ថិរ ភាពពេញលេញ មិនរងការគំរាមកំហែង ឈ្លានពានណាមួយពីប្រទេសជិតខាង ។
លោក Jen Stoltenberg ក៏ជាពលរដ្ឋ មួយរូបក្នុងចំណោមប្រទេសសមាជិក ណាតូដែលមានបន្ទាត់ព្រំដែនជាប់រុស្ស៊ី បានប្រកាសថា ណាតូមិនស្វែងរកការ ប្រឈមមុខជាមួយរុស្ស៊ីនោះឡើយ ប៉ុន្ដែ ក៏មិនអនុញ្ញាតឱ្យប្រទេសក្នុងតំបន់រងការ គំរាមកំហែង ។
នៅពេលដ៏ខ្លីខាងមុខ លោក Jen Stoltenberg នឹងបំពេញទស្សនកិច្ចទៅ កាន់ប្រទេសប៉ូឡូញ ដែលជាប្រទេសត្រូវ បានណាតូចាត់ទុកថា ជាជួរមុខនៅតំបន់ អឺរ៉ុបខាងកើត បន្ទាប់មកលោកទៅកាន់ ប្រទេសទួរគីជាប្រទេសជិតខាងអ៊ីរ៉ាក់និង ស៊ីរី ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រុមអ៊ិស្លាមបង្កើតរដ្ឋ ISIS .