កែប: ការយកចិត្តទុកដាក់របស់អាជ្ញា ធរនិងសមត្ថកិច្ច ធ្វើឱ្យប្រជាពលរដ្ឋ និងសាច់ញាតិសាកសព សូមកោត សរសើរនិងត្រេកអរយ៉ាងខ្លាំង ចំ ពោះ ការយកចិត្តទុកដាក់ របស់អាជ្ញាធរកម្លាំងសមត្ថកិច្ច វរៈសេនាតូចការពារព្រំដែនទឹក លេខ៤៣០ ប្រចាំខេត្តកែប បានសហការ ជាមួ យអាជ្ញាធរ បន្តស្វែងរក
សាកសពក្មេងប្រុស ដែលបានលង់ទឹក នៅឆ្នេរថ្មី ២៧០០ម៉ែត្រ ហេតុការកើតឡើងកាលពីថ្ងៃទី១៥ ខែ មេសា ឆ្នាំ២០២៣ នៅវេលាម៉ោ ង ០៤:៣០នាទី ។
ឥឡូវត្រូវបានកម្លាំង សមត្ថកិច្ចវរៈសេនាតូចនគរបាល ការពារព្រំដែនទឹកលេខ ៤៣០ ប្រចាំខេត្តកែប បា នស្វែងរកឃើញ សាកសពនៅចំណុ ច ឆ្នេរថ្មី ក្បែរថ្ងៃបាំងឆ័ត្រ ប្រមាណជាង ១០០ម៉ែត្រ នៅវេលាម៉ោង ៦: ៣៩នាទី ព្រឹកថ្ងៃទី១៦ ខែមេសា នេះ។
ការចុះប្រតិបត្តិការ របស់កម្លាំងវរៈសេនាតូចនគរបាលការពារ ព្រំដែនទឹកលេខ ៤៣០ ប្រចាំខេតកែប ដោ យ មានការបង្ហាញចង្អុល ពី ឯក ឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរ បាលការ ពារព្រំដែនទឹក និងជាអគ្គ លេខា ធិការរង នៃគ.ជ.ស.ស ។
មេបញ្ជាការ នគរបាលការពារព្រំ ដែនទឹក វីរៈសេនាតូចលេខ៤៣០ លោក វរៈសេនីយ៍ឯក ទេព ដូសំ ណាង បានប្រាប់ឲ្យដឹងថា ជនរង គ្រោះ ឈ្មោះ ម៉ៅ សាវិទូ ភេទប្រុស អាយុ ១១ឆ្នាំ រស់នៅភូមិដេីមដូង ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ ។
លោកបានបន្តទៀតថា ក្មេងប្រុសនេះកាត់បាន ចុះលេងទឹកនៅចំនុចខាងជេីងផ្សាក្ដាមចំងាយ ២០០មែត្រ ជិតសណ្ឋាគារថ្ងៃបាំងឆ័ត្រ ស្ថិត នៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។
ចំណែកសាកសពត្រូវបានកម្លាំងសមត្ថកិច្ចយើង បានប្រគល់ជូនក្រុមគ្រួសារឲ្យយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ ៕




































