ខេត្តព្រះវិហារ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានអញ្ជើញដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន សូត្រមន្ត ប្រោះព្រំ ដើម្បីបួងសួងសុំសេចក្តីសុខ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ កើតមានដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលពិធីនេះបានប្រព្រឹត្តទៅ នៅរសៀលថ្ងៃទី១៥មេសា២០២៣ ជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ។
ពិធីប្រោះព្រំសុំសេចក្តីសុខនេះ បានធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលមានការចូលរួមពី លោកស្រីជាភរិយា រួមទាំងកូនៗ ,មេបញ្ជាការរង នាយសេនាធិការ ការិយាល័យចំណុះ និងអង្គភាពចំណុះ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ផងដែរ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ត្រូវគេមើលឃើញថា បើទោះបីជាក្នុងរយៈពេលនេះ គឺជាឱកាសនៃការឈប់សម្រាក ដើម្បីបានជួបជុំគ្រួសារ ញាតិផៅសន្តាន ក្នុងពិធីអបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលបានប្រព្រឹត្តទៅក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤មេសា ដល់ថ្ងៃទី១៦មេសា២០២៣ យ៉ាងណាក្តី ក៏មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មិនបានយកពេលវេលានេះ មកបំពេញសេចក្តីត្រូវការផ្ទាល់ខ្លួននោះដែរ។ តែផ្ទុយទៅវិញ លោកមេបញ្ជាកា បានយកពេលវេលាដ៏មានតម្លៃនៃថ្ងៃឈប់សម្រាកនេះ មកបម្រើឲ្យផលប្រយោជន៍រួម ចូលរួមក្នុងវិស័យមនុស្ស និងសង្គមធម៌ ដោយក្តីស្មោះស្ម័គ្រ និងគ្មានចិត្តងាករេនោះឡើយ៕ ដោយ៖ឡុង សំបូរ