សៀមរាប÷កាលពីវេលាម៉ោង១២:០០នាទីយប់ថ្ងៃទី១៥ ខែមេសាឆ្នាំ២០២៣ មានករណីភ្លៀងផ្គររន្ទះលាយឡំនិងខ្យល់កន្រ្តាក់ធ្វើអោយប៉ះពាក់ដល់ផ្ទះសំបែងនិងដំណាំប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋចំនួន៩ឃុំក្នុងស្រុកជីក្រែង។ក្នុងនោះមាន÷
1/ឃុំសង្វើយប៉ះពាល់ចំនួន១ខ្នងផ្ទះនិងរោងការហ៍១កន្លែង។
2/ឃុំគោកធ្លកក្រោមប៉ះពាល់ចំនួន៤០ខ្នងផ្ទះ
3/ឃុំជីក្រែងប៉ះពាល់ចំនួន៥ខ្នងផ្ទះ
4/ឃុំពង្រក្រោមប៉ះពាល់ចំនួន១០ខ្នងផ្ទះ។
5/ឃុំស្ពានត្នោតប៉ះពាល់ចំនួន១២ខ្នងផ្ទះ
6/ឃុំអន្លង់សំណរប៉ះពាល់ចំនួន៣ខ្នងផ្ទះ
7/ឃុំកំពង់ក្ដីប៉ះពាល់ចំនួន៣៧ខ្នងផ្ទះ
8/ឃុំគោកធ្លកលើប៉ះពាល់ចំនួន១ខ្នងផ្ទះ
9/ឃុំស្វែងឬស្សីប៉ះពាល់ចំនួន៥ខ្នងផ្ទះ
សរុបប៉ះពាល់ដល់ផ្ទះសំបែងប្រជាពលរដ្ឋទាំង៩ឃុំក្នុងស្រុកជីក្រែងចំនួន១១៩ខ្នងផ្ទះនិងរោងការហ៍មួយកន្លែងព្រមទាំងដំណាំប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋមួយចំនួនប៉ុន្តែមិនមានការបង្កគ្រោះថ្នាក់ដល់អាយុជីវិងមនុស្សនិងសត្វពាហណះនោះទេ។
ជាចុងក្រោយលោកប៉ូ ម៉េងទ្រីអភិបាលស្រុកជីក្រែងបានសូមណូមពរដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់នៅចុងរដូវប្រាំងនិងដើមរដូវវស្សានេះលោកថាមិនត្រូវជ្រកក្រោមដើមឈើធំ មុននឹងពេញពីផ្ទះត្រូវកាច់ប៉ារ៉ែតភ្លើងនិងមិនត្រូវទុកអោយក្មេងនៅក្នុងផ្ទះតែម្នាក់ឯងជាពិសេសត្រូវប្រុងប្រយ័ត្នបញ្ហាភ្លើងធូបនិងទៀនក្នុងឧ៌កាសបុណ្យចូលឆ្នាំថ្មីនេះ៕ដោយ អ៊ុក ផ្លុង





































