ភ្ញៀវទេសចរណ៍ប្រមាណជាង ២លាននាក់ បានធ្វើដំណើរមកលេងកម្សាន្តនៅក្នុងខេត្តសៀមរាប ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តរយៈពេលបីថ្ងៃមកនេះ

0

K D

ខេត្តសៀមរាប៖ តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប នៅរសៀលថ្ងៃទី១៧នះបានឲ្យដឹងថា សម្រាប់រយៈពេលបីថ្ងៃ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣
សូមគោរពរាយការណ៍ជូនអំពីចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ មានចំនួនប្រមាណ ១.០៣០.០២៤ នាក់ក្នុងនោះ ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ មានចំនួនប្រមាណ ១.០២៧.០០០ នាក់ ក្នុងនោះ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងតំបន់អង្គរ និងក្នុងក្រុងសៀមរាបមានចំនួនប្រមាណ ៨៥០.០០០ នាក់
រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ១៥.០០០ នាក់
តំបន់ទន្លេសាបមានចំនួនប្រមាណ ១២.០០០ នាក់
សហគមន៍ទេសចរណ៍ និងតំបន់រមណីយ០ដ្ឋានផ្សេងៗមានចំនួនប្រមាណ ១៥០.០០០ នាក់
ភ្ញៀវទេសចរបរទេស មានចំនួន ៣.០២៤ នាក់ ។
សម្រាប់រយៈពេល០៣ថ្ងៃនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តពីថ្ងៃទី១៤-១៦ ខែ មេសា ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាតិ-អន្តរជាតិនិងប្អូនប្រជាពលរដ្ឋដើរកម្សាន្តមានចំនួនប្រមាណ ២.១២០.៣៧៣នាក់ ក្នុងនោះ ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ មានចំនួនប្រមាណ ២.១០៧.០០០ នាក់ ក្នុងនោះ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងតំបន់អង្គរ និងក្នុងក្រុងសៀមរាបមានចំនួនប្រមាណ ១.៧៥០.០០០ នាក់
រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ៣៨.០០០ នាក់
តំបន់ទន្លេសាបមានចំនួនប្រមាណ ២៤.០០០ នាក់
សហគមន៍ទេសចរណ៍ និងតំបន់រមណីយដ្ឋានផ្សេងៗមានចំនួនប្រមាណ ២៩៥.០០០ នាក់
ភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ១៣.៣៧៣ នាក់ ៕