ស្ទឹងត្រែង៖អាជ្ញាធរខេត្តស្ទឹងត្រែងកម្ពុជានិងអាជ្ញាធរខេត្តចំប៉ាសាក់ប្រទេសឡាវរៀបចំពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិសយ័ជាពិសេសការងារ សន្តិសុខព្រុំដែនដើម្បីធានាការងារ សន្តិសុខសង្គមឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ
ក្នុងកិច្ចប្រជុំរវាងភាគីទាំងពីរដែលរៀបចំធ្វើឡើ់ងនៅសាលាខេត្តចំប៉ាសាក់ប្រទេសឡាវថ្ងៃទី០១តុលាឆ្នាំ ២០១៤លោកសម្បត្តិ.សែង ផាន់សងនាយករដ្ឋបាលសាលាខេត្តចំប៉ាសាក់បានបញ្ជាក់ថាៈការងារសន្តិសុខព្រុំដែនជាផ្នែកមួយជួយជំរុញឲ្យសេដ្ឋកិច្ចជាតិនៃប្រទេសទាំងពីរមានការរីកចំរើនជឿនលឿនប្រជាពលរដ្ឋរស់នៅមានភាពសុខសាន្តនិងមានជីវភាពរស់នៅល្អប្រសើ។
លោកលើកឡើងថា៖ភាគីទាំងពីរឡាវនិងកម្ពុជានិងរួមសហការគ្នាឲ្យបានល្អប្រសើរជាងមុនព្រមទាំងអនុវត្តនូវ វិធានការរួម មធ្យោបាយរួម រវាងកំលាំងសន្តិសុខនៅតាមខ្សែបន្ទាត់ព្រុំដែនដើម្បីកាត់បន្ថយនិងលប់បំបាត់ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ទប់ស្កាត់ការរត់ពន្ធ័ទំនិញខុសច្បាប់ផ្សេងៗនិងបទល្មើសឆ្លងដែន។
លោកដួង ពៅនាយករដ្ឋបាលសាលាខេត្តស្ទឹងត្រែងបានសំដែង ការគាំទ្រដល់វិធានការនេះពីព្រោះថា៖ប្រទេសយើងទាំងពីរបានចងសម្ពន្ធ័ភាពល្អជាមួយគ្នាជាយូរមកហើយ ចំណែករាល់កិច្ចការងារក៏បានធ្វើការទាក់ទងគ្នាទៅវិញទៅមកបានល្អប្រសើរផងដែរ។
លោក នាយក រដ្ឋបាលបញ្ជាក់ទៀតថា៖ក្រោយពីកិច្ចប្រជុំនេះទៅយើងនិងបន្តរឹតចំណងសាមគ្គីភាពការងារឲ្យមានប្រសិទ្ធភាពដើម្បីធ្វើឲ្យខេត្តក៏ដូចជាប្រទេសទាំងពីរទទួលបានជោគជយ័ទៅលើការងារការពារសន្តិសុខជួនប្រជាពលរដ្ឋរបស់យើងនៅតាមព្រុំដែននិងចេះជួយគ្នាទៅវិញទៅមកនៅពេលខេត្តនិមួយៗមានជួបនៅគ្រោះអាសន្នណាមួយដោយយៈថាហេតុនោះ។
សូមបញ្ជាក់ថា៖កិច្ចប្រជុំក៏បានរៀបចំសេចក្តីព្រាងកំណត់ហេតុសហប្រតិបត្តិការរួមគ្នាជាផ្លូវការមួយគ្រោងនិងត្រៀមធ្វើការជួបប្រជុំគ្នារវាងថ្នាក់ ដឹកនាំខេត្តនិងខេត្តនៅក្នុងខែតុលាខាងមុខនេះដើម្បីពង្រឹងការងារសន្តិសុខនៅតាមខ្សែបន្ទាត់ព្រុំដែនក្នុងការធ្វើចរាចរណ៏ចេញចូលបានងាយស្រួលនិងផ្តល់នូវសុវត្ថិភាពជូនភ្ញៀវទេសចរណ៏ ហើយខេត្តទាំងពីរនិង រួមគ្នាលើកស្ទួយវិស័យទេសចរណ៍នេះនិងវិសយ័ផ្សេងៗទៀតឲ្យរីកចំរើន៕