ខេត្តបន្ទាយមានជ័យ៖
ប្រជាពលរដ្ឋ៧០គ្រួសារដែលមានទំនាស់ដីធ្លីរយះពេល១២ឆ្នាំនៅក្រុងប៉ោយប៉ែតដែលអាចនិយាយថាអង្ករក្លាយជាបាយហើយនោះត្រូវបានលោកអភិបាលខេត្តបន្ទាយមានជ័យសម្រេចឲ្យក្រុមហ៊ុនផ្សាររ៉ាថ្មីត្រូវដោះស្រាយគោលនយោបាយជូនគ្រាដែលការសម្រេចនោះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំដោះស្រាយវិវាទដីធ្លីនាព្រឹកថ្ងៃទី០១តុលា២០១៤សាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។ កិច្ចប្រជុំដោះស្រាយវិវាទដីធ្លីនៅចំណុចផ្សាររ៉ាថ្មីស្ថិតក្នុងភូមិក្បាលស្ពាន១សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតដែលមានផ្ទៃដីទំនាស់ទំហំ៩.៣១៥ម៉ែត្រក្រឡាដែលត្រូវដោះស្រាយមាន៤ភាគីភាគីទី១.ម្ចាស់ក្រុមហ៊ុនផ្សារ៉ាថ្មីដែលមានទំហំដីទំនាស់១.២៦៥
ម៉ែត្រក្រឡា ភាគី២.ប្រជាពលរដ្ឋចំនួន៧០គ្រួសារលើផ្ទៃដីទំនាស់ទំហំ៩.៣១៥ម៉ែត្រក្រឡា ភាគីទី៣.ប្រជាពលរដ្ឋចំនួន៣៥គ្រួសារទំនាស់ទំហំ៩.៣១៥ម៉ែត្រក្រឡា ភាគី៤.លោក ហង្ស ស៊ីផា លើដីទំនាស់មានផ្ទៃដី៨០ម៉ែត្រក្រឡា។ លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ក្រោយពេលស្តាប់ការបកស្រាយបំភ្លឺទាំង៤ភាគីនោះមកមានប្រជាពលរដ្ឋនិងម្ចាស់ក្រុមហ៊ុនផ្សាររ៉ាថ្មីនិងក្រុមគណះកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ក្រុង.ខេត្តដើម្បីធ្វើស្រាវជ្រាវ។
ទំនាស់ដីធ្លីមានរយះពេល១២ឆ្នាំមកហើយវាអង្ករក្លាយជាបាយទៅហើយការដោះស្រាយតាមគោលនយោបាយឈ្នះឈ្នះនិងមានការយល់ព្រមពីប្រជាពលរដ្ឋដើម្បីបញ្ចប់ទំនាស់គឺសម្រេចអោយខាងក្រុមហ៊ុនផ្សាររ៉ាថ្មី លោកស្រី លេង ម៉ារីដែលមានផ្ទៃដីលើដីទំនាស់ទំហំ១.២៦៥ម៉ែត្រក្រឡាត្រូវដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋ៧០គ្រួសារទទួលយកអោយបានសមរម្យ។
ហើយប្រជាពលរដ្ឋ៣៥គ្រួសារដើម្បីធ្វើការស្រាវជ្រាវដោះស្រាយជាជំហ៊ានបន្តទៀតដើម្បីបញ្ចប់រឿងទំនាស់ដីធ្លីលើផ្ទៃដីទំហំ៩.៣១៥ម៉ែត្រក្រឡានិងលោក ហង្ស ស៊ីផាដែលមានផ្ទៃដីទំហំ៨០ម៉ែត្រក្រឡាគាត់ទិញមានលិខិតស្នាមត្រឹមត្រូវនិងមានលិខិតកាន់កម្មសិទ្ធិ៕