​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ជួញដូរ​គ្រឿងញៀន​បញ្ជូន​ទៅ​តុលាការ​

0

​កំពង់ចាម​៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ករណី​ជួញដូរ​គ្រឿងញៀន នៅ​រសៀល​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៤ ចំណុច​ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​-​ខេត្តកំពង់ចាម ។​
​ ​លោក វរៈសេនីយ៍ទោ សោម រស់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹងថា មុខសញ្ញា​ជនសង្ស័យ​២​នាក់​នេះ មានមុខរ​បរជា​អ្នករត់ម៉ូតូឌុប ហើយក៏​ជា​អ្នក​ចែកចាយ​ថ្នាំញៀន យ៉ាង​អាណា​ធិបតី ក្នុងភូមិ​សាស្ត្រ​ចុង​ថ្នល់ និង សាលា​ហុង​គ្រី ។ នៅពេលដែល​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព ជំនាញ​ចាត់ការ​ទៅតាម​និតិ​វិធី ហើយ​ឈានទៅ​ខាត់​ខ្លួន​DSC02300

ជនសង្ស័យ​នៅ​ចំណុច​ខាងលើ រួមមាន​៖ ១-​ឈ្មោះ យ៉ែម បេ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​-​ខេត្តកំពង់ចាម ។ និង​ទី​២-​ឈ្មោះ ផា សាង​ហ៊ី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ចុង​ថ្នល់ សង្កាត់​បឹង​កុក ក្រុង ខេត្ត​-​ខេត្តកំពង់ចាម ។ កម្លាំង​ក៏បាន​រឹបអូស ថ្នាំញៀន​ម្សៅ​ក្រាម​ពណ៌​ស ចំនួន​២​កញ្ចប់​តូច និង​ម៉ូតូ​ចំនួន​២​គ្រឿង​ផងដែរ ។​
​ ​ករណីនេះ ជនសង្ស័យ​ទាំង​២​នាក់ រួមទាំង​វត្ថុតាង ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ចាត់ការ​ទៅតាម​និតិ​វិធី ៕DSC02302 (1)