ខេត្តកំពង់ចាម:បុរស់២នាក់ត្រូវបានសម្មតកិច្ចនគរបាលក្រុងកំពង់ចាមសហការជាមួយនគរបាលការិយាល័យប្រឆាំងគ្រឿងញៀណខេត្តធ្វើរការចាប់ខ្លួនពីបទសង្ស័យជួញដូរគ្រឿងញៀណ។ប្រតិបត្តការនេះធ្វើរឡើងដាច់ដោយឡែកពីគ្នានិង២ករណីខុសគ្នាដែរចាប់ពីម៉ោង២,១០នាទីដល់ម៉ោង៣,២០នាទីថ្ងៃទី១តុលាឆ្នាំ២០១៤ស្ថិតនៅចំណុចសង្កាត់បឹងកុក/សង្កាត់វាលវង់ក្រុង,ខេត្តកំពង់ចាម។
មន្ត្រីនគរបាលក្រុងកំពង់ចាមបានអោយដឹងថាជនសង្ស័យទី១ឈ្មោះចែម បេ ភេទប្រុស អាយុ២៣ឆ្នាំរស់នៅភូមិទី៦សង្កាត់វាលវង់ក្រុងកំពង់ចាមទី២ឈ្មោះជា ហីុ ភេទប្រុសអាយុ៥០ឆ្នាំរស់នៅភូមើិចុងថ្នល់ទី១សង្កាត់បឹងកុកក្រុងកំពង់ចាម។ក្នុងនោះនគរបាលបានធ្វើរការដកហូត
បានវត្ថុតាងជាថ្នាំញៀណប្រភេទក្រាមពណ៍សរ២កញ្ចាប់។
បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានបញ្ជូនទៅការិយាល័យនគរបាលប្រឆាំងគ្រឿងញៀណខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី៕