ខេត្តក្រចេះ ៖ កម្លាំងនគរបាល ការិយាល័យ ប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្ត ចាប់រថយន្តដឹកឈើប្រណីតរបស់ប៉េអឹម ចំនួន ២គ្រឿងដែលបានចរារណ៍នៅតាមផ្លូវលេខ៧៣ ជួរមាត់ទន្លេរស្ថិតនៅក្នុងឃុំសណ្តាន់ ស្រុកសំបូរ ប្រគល់អោយមេព្រៃ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤ ។
រថយន្តចំនួន២គ្រឿងមានផ្ទុកឈើប្រណិតសុទ្ឋសឹងជាប្រភេទធ្នង់ចំនួនជាង៤០កំណាត់ កំពុង ចរាចរណ៍ឆ្នងកាត់ស្នាក់សង្កាត់រដ្ឋបាលព្រៃឈើ ដោយរលូន ប៉ុន្តែរធ្លាក់ក្នុងកណ្តាប់ដៃ ប៉ូលិស ប្រឆាំងបទល្មើសសេដ្ឋកិច្ចចាប់បាន នាំយកទៅប្រគល់ឲ្យមេព្រៃសង្កាត់សណ្តាន់ វីញ ។
សមត្ថកិច្ចបានអោយដឹងថា រថយន្តដឹកឈើខុសច្បាប់ទាំង២គ្រឿង មានរថយន្ត កាមរីឆ្លាម ១គ្រឿង និងរថយន្ត កាមរីហើម ១គ្រឿងទៀត មានផ្ទុកឈើប្រណីត៤៥កំណាត់ ត្រូវបានសមត្ថ កិច្ចបង្ក្រាបជាបន្តបន្ទាប់ ប្រគល់អោយមេព្រៃ សង្កាត់សណ្តាន់វីញ កាលពីរសៀល ថ្ងៃទី ១ខែ តុលា បន្ទាប់ ពីចាប់ឃាត់បាន ។
ក្នុងការ ចាប់ឃាត់រថយន្តដឹកឈើប្រណីតទាំងពីរគ្រឿង ខាងលើនេះ សមត្ថកិច្ចមិនបាន ឃាត់ខ្លួន ជនណាម្នាក់នោះឡើយ បន្ទាប់សមត្ថកិច្ចឃាត់រថយន្តភ្លាមនោះអ្នកបើកបរបាន នាំគ្នា រត់គេចខ្លួនបាត់ ដោយបន្សល់នូវរថយន្តទាំងពីគ្រឿង ហើយក្នុងរថយន្តទាំងពីរគ្រឿងមាន មាន ដាក់ផ្លាក់សញ្ញារសំគាល់(Logo )របស់អាវុធហត្ថ និងស្លាកឈ្មោះអាវអាវុធហត្ថផងដែរ ។
ប្រភពបានអោយដឹង ថា ឈើប្រណីតទាំងនេះ ត្រូវបានក្រុមឈ្មួញ ធ្វើការដឹកជញ្ជូនចេញ ពី តំបន់ទឹកដីស្រុកសំបូរ ស្ថិតក្នុងដែនសមត្ថកិច្ច សង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ និងធ្វើការដឹក ជញ្ជូន តាមគ្រប់មធ្យោបាយ នាំឆ្ពោះទៅលក់បន្តនៅក្នុងទឹកដីស្រុកតំបែរ ដោយរលូនពុំមានការរំខានដល់សមត្ថកិច្ចជំនាញឡើយ ។
គួរបញ្ជាក់ថា នៅរាល់សកម្មភាពនៃការដឹកជញ្ជូនឈើប្រណិតសព្វថ្ងៃគេសង្កេត ឃើញភាគ ច្រើន គឺមន្ត្រីកម្លាំងប្រដាប់អាវុធ ដែលជាហេតុធ្វើអោយមានផលលំបាកក្នុងកាទប់ស្កាត់ ។