​​រថយន្ត​បា​ឡែ​ន​បើក​បុក​ពីក្រោយ​ម៉ូតូ ស្លាប់​ប្រពន្ធ ប្តី​រងរបួស​ធ្ងន់​

0

​ពោធិសាត់ៈ  ​ស្ត្រី​ជា​ប្រពន្ធ​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​ភ្លាមៗ រីឯ​ប្តី​បាន​រងរបួស​ធ្ងន់ ខណៈពេល​ប្តី​ប្រពន្ធ​ទាំងពីរ​នាក់​នេះ ជិះ​ម៉ូតូឌុប​គ្នា បើ​សក​វ៉ា​រថយន្ត​ដឹក​ទឹកកក​មួយគ្រឿង ហើយ​ត្រូវ​រថយន្ត​បា​ឡែ​ន​មួយគ្រឿង​ទៀត មកពី​ក្រោយ បាន​បុក​ទាំង​ពេញទំហឹង គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង​កាល​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​មុខ​កន្លែង​ចិញ្ចឹម​ស្វា ស្ថិតក្នុង​ភូមិ​ទួល​ម្កាក់ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ។​20141002_062936
​ ​មន្ត្រី​ប៉ូលីស​ក្រុង​ពោធិ៍សាត់ បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​ដែល​ស្លាប់​នោះ មានឈ្មោះ ម៉ៅ ជា អាយុ ៤៣​ឆ្នាំ រីឯ​ប្តី​មានឈ្មោះ សុខ ចិន អាយុ​៤៥​ឆ្នាំ ។ ជនរងគ្រោះ​ប្តី​ប្រពន្ធ​ខាងលើនេះ មាន​ទីលំនៅ ក្នុងភូមិ​ក្រាំង​តា​សែន សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ ។ ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក ស៊ី​រុស ព័ណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1B-6817 ជិះ​ក្នុងទិសដៅ​ពី​លិចទៅ​កើត ។20141002_062927

ចំណែក​រថយន្ត​បង្ក​គ្រោះថ្នាក់ ម៉ាក​កាមរី​បា​ឡែ​ន ព័ណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ កំពង់ចាម 2A-2266 ។ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ ព្រោះ​ក្រោយពេល​កើតហេតុ ម្ចាស់​រថយន្ត បាន​រត់​គេចខ្លួនបាត់ ។​​ ​ប្រភព​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ពីរ​នាក់​ប្តី​ប្រពន្ធ ជិះ​ម៉ូតូឌុប​គ្នា ក្នុងទិសដៅ​ពី​លិចទៅ​កើត ស្របពេល​ជាមួយគ្នា​20141002_064650

នោះ មាន​រថយន្ត​ដឹក​ទឹកកក​មួយគ្រឿង បើក​អែប​ទៅខាង​ស្តាំ​ដៃ ហើយ​ម៉ូតូ​ជនរងគ្រោះ ក៏បាន​បើក​វ៉ា​រថយន្ត​ដឹក​ទឹកកក​នោះ ក៏​ស្រាប់តែ​រថយន្ត​បា​ឡែ​ន​នោះ បើក​បុក​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​មាន​អ្នកស្លាប់ និង​របួស​បែបនេះ​តែម្តងទៅ ។​​ ​រីឯ​វ​ត្តុ​តាង​ទាំង រថយន្ត និង​ម៉ូតូ ត្រូវបាន​ប៉ូលីស​ចរាចរណ៍​ខេត្ត យកទៅ​រក្សាទុក ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​នៅពេល​ក្រោយ ៕