ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះបណ្តុះបណ្តាលវគ្គសង្រ្គោះបឋម ពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅខេត្តស្ទឹងត្រែង

0

ខេត្តស្ទឹងត្រែង៖ រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី គឺលោក លេង ផាលី បានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ៥០០នាក់ ចុះបណ្តុះបណ្តាលវគ្គសង្រ្គោះបឋម ពិនិត្យព្យាបាលជំងឺ និងនាំយកថ្នាំពេទ្យចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ។

ការចុះពិនិត្យ ព្យាបាល និងចែកឱសថជូនប្រជាពលរដ្ឋ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី នៅពេលនោះ បានធ្វើឡើងក្រោមការចង្អុលបង្ហាញពី លោក ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី​ នៅថ្ងៃទី២៣មេសា២០២៣ ស្ថិតនៅក្នុងឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយមានការសហការចូលរួមពី អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង ,ថ្នាក់ដឹកនាំខេត្ត សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំស្រុកសេសាន  ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាកបាទក្រហមកម្ពុជាខេត្ត  និងអាជ្ញាធរថ្នាក់មូលដ្ឋាន ផងដែរ។

អភិបាលខេត្តស្ទឹងត្រែង​ លោក ស្វាយ សំអ៊ាង បានថ្លែង កោតសរសើរក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដែលតែងមានសកម្មភាពយ៉ាងសកម្ម ក្នុងការចុះជួយពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី និងចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដោយឥតគិតថ្លៃ និងឥតគិតថវិកាលើបេសកកម្មជាច្រើនលើកច្រើនសារមកហើយ នៅក្នុងខេត្តស្ទឹងត្រែងនេះ។

លោកអភិបាលខេត្ត បានសម្តែង ការអរគុណចំពោះ លោក ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចាត់តាំងបញ្ជូនក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ជាច្រើនលើកមកខេត្តស្ទឹងត្រែង ក្នុងការពិនិត្យ ព្យាបាល និងចែកថ្នាំ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ព្រមទាំងចុះយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម ថែមទៀតផង។

លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពី លោក ហ៊ុន ម៉ានី ជូនចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានស្ម័គ្រចិត្តបន្តចុះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ចាប់ពីដូសទី១ រហូតដល់ដូសទី៦ ក្នុងក្របខណ្ឌទូទាំងប្រទេស ជាមួយរាជរដ្ឋាភិបាល ដោយឥតគិតថ្លៃ និងឥតគិតថវិកា ក្នុងពេលបំពេញបេសកកម្ម។

លោករដ្ឋលេខាធិការបានថ្លែងទៀតថា «ក្នុងរយៈពេល ១១ឆ្នាំ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ដោយផ្ទាល់ ការចង្អុលបង្ហាញជាប្រចាំ ប្រកបដោយទស្សនៈវិស័យវែងឆ្ងាយ និងប្រាកដប្រជា គួរឱ្យគោរពកោតសរសើរ របស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដែលមានក្រុមគ្រូពេទ្យជាង ១ម៉ឺន ១ពាន់នាក់ និងបានធ្វើសកម្មភាពទូទាំងប្រទេស ចំនួន ១ពាន់ ៦លើក ដែលពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋជិត ១២លាននាក់»។

លោក លេង ផាលី បានបន្តទៀតថា «ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានបំពេញបេសកកម្មដ៏ថ្លៃថ្លា ដោយទទួលបានលទ្ធផល ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងសង្គ្រោះបឋម ផងដែរ។

លោក លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានថ្លែង ក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវនាំគ្នាទៅបោះឆ្នោតជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា  ដើម្បីជ្រើសមេដឹកនាំ ដែលនាំកម្ពុជា ឆ្ពោះទៅរកសន្តិភាព និងការអភិវឌ្ឍន៍ ដើម្បីអនាគតល្អ យូរអង្វែងសំរាប់កូនចៅជំនាន់ក្រោយ និងដើម្បីជាតិ មាតុភូមិនៃយើង។ ដូច្នេះ យើងត្រូវប្តេជ្ញារួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយ ដោយអនុវត្តតាមគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្សជានិច្ចនិរន្តរ៍៕ដោយ៖ឡុង សំបូរ