លោកលឿង ភ្លឺ អនុប្រធានសហគមន៍នៃតំបន់ការពារនិងអភិរក្សត្រីមេពូជជលផលផ្ទោលស្រោងរងការចោទប្រកាន់ពីប្រជានេសាទថាប្រព្រឹត្តបទល្មើសដាក់សម្រាស់ចូលក្នុងតំបន់អភិរក្សហាមឃាត់បង្អួតដាក់មន្ត្រីជល់ផលរាប់ឆ្នាំ

0

K D
សៀមរាប៖ លោកលឿង ភ្លឺ មានតួនាទីជាអនុប្រធានសមាគមន៍ នៃតំបន់ការពារនិងអភិរក្សត្រីមេពូជសហគមន៍ជលផលផ្ទោលស្រោង ត្រូវបានប្រជានេសាទរាយការណ៍មកថាកំពុងហ៊ុមសម្រាស់ព្រៃលិចទឹកនិងកំប្លោកត្រង់ចំណុចបឹងវែងភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។
ដោយបានដាក់សម្រាស់ចូលក្នុងតំបន់អភិរក្សដែលលោកគ្រប់គ្រងហើយប្រភពបានរាយការណ៍មកអ្នកសារព័ត៌មានថា ប៉ុន្មានឆ្នាំមុនខាងនគរបាលសេដ្ឋកិច្ចខេត្តសៀមរាប បានកោះហៅលោកលឿង ភ្លឺ និងសមាជិកសហគមន៍ផ្សេងៗទៀតដែលមានសម្រា ស់ជុំវិញតំបន់អភិរក្សត្រីមេពូជ មកធ្វើកិច្ចសន្យាបញ្ឈប់។ប៉ុន្តែក្រោយពីធ្វើកិច្ចសន្យាបញ្ឈប់រួចលោកលឿង ភ្លឺ និង សមាជិកសហគមន៍ផ្សេងៗទៀតមិនដែលបានបញ្ឈប់សកម្មភាពដាក់សម្រាស់ឆ្នាំណាម្ដងឡើយ។
ពាក់ព័ន្ធករណីខាងលើនេះអ្នកសារព័ត៌មានបាន ហៅទូរស័ព្ទទៅលោកសរ ម៉ាប់ នាយផ្នែករដ្ឋបាលជលផលកំពង់ឃ្លាំងដើម្បីបំភ្លឺ លោកសរ ម៉ាប់បានឲ្យអ្នកសារព័ត៌មានទាក់ទងទៅលោកអ៊ុយ សុវណ្ណនី ព្រោះលោកអ៊ុយ សុវណ្ណនី ជាអ្នកចុះពិនិត្យ និង អនុវត្តនៅតំបន់នោះផ្ទាល់។
លោកអ៊ុយ សុវណ្ណនី នាយសង្កាត់រដ្ឋបាលជលផលអន្លង់សំណរ បានប្រាប់អ្នកសារព័ត៌មាន ថាលោកបានបញ្ជាកូនចៅរបស់លោក និង ពួកសហគមន៍ឲ្យទៅរុះរើសម្រាស់ របស់លោកលឿង ភ្លឺ ជាង១ខែមុនម្ល៉ះក្រោយពីមានអ្នកសារព័ត៌មាន បញ្ជូនរូបភាពសម្រាស់នោះទៅសាលាខេត្ត ប៉ុន្តែមិនដឹងថារុះរើទាំងអស់ឬយ៉ាងណា?ព្រោះលោកមិនបានទៅផ្ទាល់។
ចំណែកលោកឃុត គ្រី ប្រធានសហគមន៍ជលផលផ្ទោលស្រោង ថាលោក លឿង ភ្លឺ មិនបានដាក់សម្រាស់ចូលក្នុងតំបន់អភិរក្សទេ គាត់ដាក់តែក្នុងទឹកវ៉ាងតែប៉ុណ្ណោះ។
លោកលឿង ភ្លឺ បាននិយាយថា ពួកលោកពិតជាត្រូវបាននរគបាលសេដ្ឋកិច្ចខេត្តសៀមរាប កោះហៅទៅធ្វើកិច្ចសន្យាបញ្ឈប់ការដាក់សម្រាស់កាលពីប៉ុន្មានឆ្នាំមុនមែន។ប៉ុន្តដោយសារតែសហគមន៍គ្មានប្រាក់ខែម្យ៉ាងវិញទៀត លោកមានតួនាទីយាម ត្រីមេពូជក្នុងតំបន់អភិរក្ស ដើម្បីប្រយោជន៍រួមដែរ ទើបលោកបង្ខំចិត្តបំពានកិច្ចសន្យារបស់នរគបាលសេដ្ឋកិច្ចខេត្តសៀមរាប។លោកបន្តថាបើមិនដាក់សម្រាស់ តើលោកមានលុយពីណាចឹញ្ចឹមប្រពន្ធកូន បើស្រែក៏គ្មានធ្វើនឹងគេ?រឿងថាដាក់សម្រាស់ចូលក្នុងតំបន់អភិរក្សលោកមិនបដិសេធន៍ទេ លោកថាដាក់ចូលប្រហែលជាពីរម៉ែត្រតែប៉ុណ្ណោះ ក៏ប៉ុន្តែលោកបានរុះរើសម្រាប់ដែលដាក់ចូលក្នុងតំបន់បន់អភិរក្សអស់ហើយ ក្រោយពីលោកអ៊ុយ សុវណ្ណនី បញ្ជាឲ្យរើ។
ទន្ទឹមនឹងបញ្ហាដ៏ចម្រោងចម្រាស់ខាងលើនេះ ប្រជានេសាទបានស្នើសុំឲ្យសមត្ថកិច្ចជំនាញ ជាពិសេសលោកអភិបាលទើបឡើងកាត់មុខដំណែងថ្មី ជួយចាត់វិធាន់ការផង ព្រែកបឹងវែងនៅក្នុតំបន់ច្រកៀរខ្លរ គឺជាព្រែកមួយដែលមានអន្លង់ជ្រៅជាងគេហើយវែង ម៉្យាងវិញទៀតព្រែកនេះ ពោរពេញទៅដោយមច្ឆាជាតិចម្រុះមិនគួរព្រែកនេះ សម្រាប់តែប្រយោជន៍បុក្គល បី បួន នាក់ ដាក់សម្រាប់រៀងរាល់ឆ្នាំហាក់ដូចជាដីមានប្លង់រឹងអញ្ចឹងសោះ។ ចំណែកប្រជានេសាទរាប់សិបនាក់ ផ្សេងទៀត រកតែកន្លែងរាយ មោង ចងសន្ទូច ដាក់ទ្រូនៅព្រែកនេះមិនបាន។ពូកប្រជានេសាទបានបញ្ជាក់បន្ថែមទៀតថាអ្នកដែលដាក់សម្រាស់នៅកន្លែងនោះមានបួននាក់។ ១-លោកលឿង ភ្លឺ ២ លោកថា ជាជនជាតិវៀតណាម បច្ចុប្បន្នរស់នៅភូមិពិជ្រគ្រៃឃុំពាមបាងស្រុកស្ទោងខេត្តកំពង់ធំ។ទី៣និងទី៤ពួកក្រិមលោកថា បច្ចុប្បន្នរស់នៅភូមិឃុំ ជាមួយលោកថាដែល។
ប្រជានេសាទសូមណូមពរដល់លោកទៀ គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប និង លោកធិន នីសុធីនាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប មេត្តាបញ្ឈប់សកម្មភាពអ្នកទាំង៤នាក់ ក្នុងការកាប់ព្រៃលិចទឹកនិងកៀងគោរកំប្លោកធ្វើជាសម្រាស់ដែលខុសពីច្បាប់រដ្ឋបាលជលផល សូមទុកកន្លែងនេះឲ្យពួកគាត់បាននេសាទផងកុំធ្វើដូចដីមានប្លង់រឹង ជាពិសេសលោកលឿង ភ្លឺ ជាអនុប្រធានសហគមន៍មិនគួរនេសាទខុសច្បាប់រដ្ឋបាលជលផលនិងម្នាក់ទៀតជាជនជាតិវៀតណាម ហើយរស់នៅភូមិឃុំស្រុកខេត្តផ្សេង បែរជាមានសិទ្ធិនេសាទខុសច្បាប់ រីឯពូកគាត់ជាប្រជានេសាទ ក្នុងមូលដ្ឋានសូម្បីតែ ប្រកបមុខរបរនេសាទស្របច្បាប់នៅព្រែកនេះក៏គ្មានកន្លែងនេសាទដែរ ៕