​ស្ត្រី​ម្នាក់​ត្រូវបាន​គេ​វាយ​បាក់ក និង​បាក់​ឆ្អឹងជំនី បណ្តាល​ឲ្យ​ស្លាប់ ខណៈពេលដែល​បញ្ជូន​ដល់​មន្ទីរពេទ្យ បង្អែក​

0

​ខេត្តកំពង់ឆ្នាំង​ៈ​ស្ត្រី​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ វាយ​ឲ្យ​បាក់ក និង​បាក់​ឆ្អឹងជំនី ហើយ​មាន​រួប​ស​ជាច្រើន​កន្លែង ត្រូវ​អ្នក​ឃ្វាលគោ​ម្នាក់ ប្រទះឃើញ​កំពុងតែ​ដេក​ប្រកាច់ ក៏បាន​ដឹកបញ្ជូន​ស្ត្រី​រងគ្រោះ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង តែ​អកុសល នៅពេលដែល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​នោះ ស្រាប់តែ​ស្ត្រី​រងគ្រោះ បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ ។ ហេតុការណ៍​នេះ បានកើត​ទ្បើង ស្ថិត​ក្នុងភូមិ​ត្រពាំង​មាស ឃុំ​ត្រងិល ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។1964780_1638082329751477_5053938942643730342_n
​ស្ត្រី​រងគ្រោះ​ខាងលើ ត្រូវបាន​គេ​ស្គាល់ឈ្មោះ យ​ន យៀង អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​ស្នោ ឃុំ​ខុន​រ៉ង ស្រុក​បរិបូរ​ណ៌ មក​វ៉ៃ​ថ្ម​នៅ​ភូមិ​ទំពាំង​មាស ឃុំ​ត្រងិល ស្រុក​កំពង់លែង ត្តកំពង់ឆ្នាំង ។​​តាម​ប្រភពពី​សមត្ថកិច្ច បានអោយដឹងថា ក្រោយពេល​កើតហេតុ មាន​អ្នកស្រុក​ឡើងទៅ​ឃ្វាលគោ​លើ​ភ្នំ ក៏មាន​ឮ​សំឡេង​មនុស្ស​ស្រែក​អោយជួយ ពេល​ទៅ​មើលឃើញ​ស្ត្រី​ឈ្មោះ10151867_1638082353084808_2971140930654885791_n

យ​ន យៀង កំពុងតែ​ដេក​ប្រកាច់ ក៏បាន​ហៅ​អ្នកភូមិ​នៅក្បែរនោះ មកជួយ​ដឹក​ទៅ​សង្គ្រោះ នៅ​មណ្ឌល​សុខភាព ប៉ុន្តែ​ដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក គ្រូពេទ្យ​បាន​បញ្ជូនមក​សង្គ្រោះ​បន្ត នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង ហើយ​ត្រូវបាន​ស្លាប់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​តែម្តងទៅ ។ ក្រោយពី​ស្លាប់ សាកសព​ជនរងគ្រោះ ត្រូវបាន​សាច់ញាតិ​ដឹក​ទៅ​លំនៅដ្ឋាន នៅ​ស្រុក​បរិបូរ​ណ៌ ធ្វើបុណ្យ​តាម​ប្រពៃណី ។10653764_1638082309751479_6582867931706274949_n
​ប្រភព​បាន​បន្តថា ដោយសារ​ក្រុមគ្រួសារ​មានការ​សង្ស័យ អំពី​ករណី​ស្លាប់​របស់​ជនរងគ្រោះ ក៏បាន​រាយការណ៍​ទៅ​នគរបាល ស្រុក​បរិបូរ​ណ៌ អោយធ្វើ​ការពិនិត្យ​សាកសព ដោយ​សហការ​ជាមួយ​នគរបាល​ការិយាល័យ​បច្ចេកទេស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ពិនិត្យឃើញថា ការស្លាប់​របស់​ជនរ​ង​គ្រោះ មាន​ស្នាម​វាយ​ត្រ​ង់ក បណ្តាលអោយ​បាក់ក បាក់ឆ្អឹង​ជំនីរ និង​ស្នាម​ជាំ​ជាច្រើន​កន្លែង​ទៀត ដែល​គេ​សន្និដ្ឋានថា ជា​ករណី​ឃាតកម្ម ទៅលើ​ស្ត្រី​រូបនេះ ។10460199_1638082299751480_5631931700851279742_n
​នៅ​កន្លែងកើតហេតុ សមត្ថកិច្ច​បាន​រកឃើញ​មាន​ដែក​ស្បែង ដំបង ហើយ​ជនរងគ្រោះ ត្រូវ​ជន​មិន​ស្គាល់មុខ វាយ​នៅ​ជើងភ្នំ រួច​អូស​យកទៅ​លើ​ភ្នំ ចំងាយ​ពី​ប្រមាណ​៥០​ម៉ែត្រ ។​
​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឃុំ​កើតហេតុ បានអោយដឹងថា ស្ត្រី​រងគ្រោះ មក​វាយ​ថ្ម​នៅ​ទីនោះ គឺ​នៅ​ជាមួយនិង​កូនចិញ្ចឹម​ម្នាក់ ឈ្មោះ រ៉ា ភេទ​ប្រុស ហើយ​កូនចិញ្ចឹម និង​ជនរងគ្រោះ​នោះ ពុំ​សូវ​ដែល​ត្រូវ​គ្នា​នោះទេ ឈ្លោះ​គ្នា​សឹងតែ​រាល់ថ្ងៃ ។ នៅ​មុនពេល​កើតហេតុ កូនប្រុស​ចិញ្ចឹម​នេះ ក៏​នៅ​ជាមួយគ្នា​ដែរ ប៉ុន្តែ​ក្រោយពេល​កើតហេតុ កូនចិញ្ចឹម​ឈ្មោះ រ៉ា នោះ បាន​គេចខ្លួនបាត់​តាំង​ពីថ្ងៃ​១ ខែតុលា មកម្ល៉េះ ។ នៅពេលនេះ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​បន្ត ដើម្បី​ឈានទៅ​ចាប់ខ្លួន​ជនដៃដល់ យកមក​ផ្តន្ទាទោស ទៅតាម​ផ្លូវច្បាប់ ៕