ឧត្តរមានជ័យ ,គ្រោះថ្នាក់ចរាចរណ៍មួយបានកើតទ្បើង រវាងរថយន្តតាកូម៉ាមួយគ្រឿង បុចជាមួយគោយន្តកន្ត្រៃដឹកឈើពេញទំហឹង បណ្តាលឲ្យមានមនុស្ស២នាក់ រងរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង២ជារសៀល នៅលើកំណាត់ផ្លូវជាតិលេខ១៧១ ស្ថិតនៅភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ក្នុងគ្រោះថ្នាក់ចរាចរនេះ រថយន្តម៉ាក់តាកូម៉ា ពណ៌សំបកឪឡឹក ពាក់ស្លាក់លេខ ភ្នំពេញ ២Q-៨២២៣ ដឹកគ្រឿងសង្ហារឹម បើកបរដោយឈ្មោះ ម៉ា រតន្នី អាយុ២៧ឆ្នាំ មានទីលំនៅភូមិគោកធ្លក សង្កាត់កូនក្រៀល ក្រុងសរោងខេត្តឧត្តរមានជ័យ. រីឯអ្នកបើកបរគោយន្តកន្ត្រៃដឹកឈើ ឈ្មោះ តក់ សំបូរ ភេទប្រុសអាយុ៣៥ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានរងរបួស ស្រាល ព្រមទាំងអ្នករួមដំណើរម្នាក់ទៀត ក៏រងបួសស្រាលដែរ។
តាមការៀបរាប់ពីម្ចាស់គោយន្តកន្ត្រៃឈ្មោះ តក់ សំបូរ បានឱ្តដឹងថា ខ្លួនកំពុងតែបើកគោ យន្ត កន្ត្រៃ ពីលិចមកកើត ហើយកំពុងតែបើកសុខ ក៏គោយន្តជាប់គាងចង្កូតខាងឆ្វេង ធ្វើឱ្យខ្លួនមិនអាចបញ្ជាបាន ក៏ជ្រុលចង្កូតទៅឆ្វេងដៃបុកជាមួយរថយន្តខាងលើ ដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ហើយខ្លួន និងអ្នករួមដំណើរម្នាក់ទៀត ក៏លោតចុះពីលើគោយន្តភ្លាមៗផងដែរ។
បន្ទាប់ពីកើតហេតុម្ចាស់រថយន្តបានប្រាប់ថា មិនយកថ្លៃសំណងពីម្ចាស់គោយន្តកន្ត្រៃទេ ព្រោះជា រឿង ដៃដន្យ តែម្ចាស់គោយន្តកន្ត្រៃមិនព្រមទេ ដោយខ្លួនសុខចិត្តចេញថ្លៃជួសជុលឡានទាំងអស់ ហើយ ភាគី ម្ចាស់ឡាន ក៏យល់ព្រមយកថ្លៃត្រឹមតែជួសជុលរថយន្ត មិនឱ្យរំខានដល់សមត្ថកិច្ចនោះទេ ៕




































