ក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពផ្សារឆ្នាំងបានចុះពិនិត្យសុខភាពកុមារតូចៗដែលខ្វះអាហាររូបត្ថម្ភ

0

ដោយសុខ គឹមសៀន
កំពង់ឆ្នាំង៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ ក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពផ្សារឆ្នាំងចុះពិនិត្យសុខភាពកុមារតូចៗដែលកង្វះអាហាររូបត្ថម្ភ ក្នុងខេត្តកំពង់ឆ្នាំង ការចុះត្រួតពិនិត្យការកង្វះអាហាររូបត្ថម្ភរបស់ប្អូនៗកុមារតូចៗដឹកនាំដោយលោកស្រី.ស៊ុ មុទ្ធិឌី ប្រធានមណ្ឌលសុខភាពផ្សារឆ្នាំង។
នៅក្នុងនោះលោកស្រីស៊ុ មុទ្ឌិឌី ប្រធានមណ្ឌល សុខភាពផ្សារឆ្នាំង.បានអោយដឹងថាក្រុមយើងបានចុះធ្វើយុទ្ធនាការនេះកាលពីថ្ងៃទី១៨ខែមេសា ឆ្នាំ២០២៣ដើម្បីឆែករកកុមារដែលខ្វះអាហាររូបត្ថមខណះកុមារដែលខកខាតអាហារូបត្ថមនេះច្រើនជាងគេគ្រាដែលអាណាព្យាបាលមិនបានចូលរួមទេ ។
លោកស្រីប្រធានមណ្ឌលសុខភាពផ្សារឆ្នាំងបានអោយដឹងថាកង្វះនៃការខ្វះខាតអាហាររូបត្ថមបានចែកចេញជាបីប្រភេទ ខ្វះស្រាល.មធ្យម.ធ្ងន់ ខណះដែលកុមារទាំងអស់នោះមានអាការធ្ងន់ធ្ងរទើបបានគាត់ដឹងគ្រាដែលកូនរបស់គាត់មានរោគសញ្ញាមធ្យមនៅពេលកូនៗគាត់នៅលេងជាមួយម្តាយធម្មត្តាគាត់ថាវាមិនអីទេហើយទីពីរក្រុមយើងមិនត្រឹមតែឆែករកកង្វះអាហារូបត្ថមប៉ុណ្ណោះទេថែមទាំងឆែករកភាពក្រិនរបស់កុមារថែមទៀតបើក្មេងប្រឈមនិងភាពក្រិនចាប់ពីរអាយុ៥ឆ្នាំងឡើងទៅយើងមិនអាចជួយពួកគាត់បានទេ ។
លោកស្រីប្រធាន មណ្ឌលសុខភាពបានអោយដឹងទៀតថាជាទូទៅប្រជាជនខ្មែរយើងថាភាពក្រិននេះកូនគាត់មិនក្រិនទេគឺវាជាដំណពូជពីម្តាយ.ឪពុក.ជីដូន.ជីតាគាត់ក្រិនអញ្ចឹងគាត់ក្រិនតាំងពីដើមមកហើយគាត់មិនបានគិតអញ្ចឹងបានជាពួកគាត់មិនបានចូលរួមប៉ុន្មានទេ តែទោះបីជាយ៉ាងណាយើងធ្វើនៅថ្ងៃនេះ៥ឆ្នាំទៅ១០ឆ្នាំទៀតទើបបានដឹងពីលទ្ធផលរបស់ពួកគាត់ ។
ជាចុងក្រោយលោកស្រី ស៊ុ មុទ្ធិឌី ក៍ដូចជាក្រុមគ្រូពេទ្យទាំងអស់បានធ្វើការអំពាវនាវដល់ឪពុក ម្តាយ.ឬអាណាព្យាបាលក្រោមអាយុ៥ឆ្នាំងរួមនិងអាជ្ញាធរជួយចូលរួមសហការជាមួយក្រុមគ្រូពេទ្យដើម្បីស្វែង
រកកុមារដែលកង្វះអាហាររូបត្ថមនិងកុមារក្រិនដើម្បីជួយពួកគាត់អោយផុតពីរឿងរ៉ាវបញ្ហាទាំងអស់ខាងលើនេះដើម្បីសុខភាពរបស់គាត់បានរឹងម៉ាំ ៕