ក្រុម​ក្មេង​ទំនើង​ជិះ​ម៉ូតូ​ទំនើប​ដេញ​កាប់​គ្នា​ផ្អើល​ក្រុង​សិរី​សោ​ភ​ណ័​

0

​ខេត្ត​បន្ទាយ​មាន​ជ័​យ ,យុវជន​ម្នាក់​បាន​រងរបួស​ជា​ទំងន់​ខ​ណះ​ដែលមាន​ក្មេង​ទំនើង​មួយក្រុម​បាន​ជិះ​ម៉ូតូ​សេរី​ទំនើប​មួយគ្រឿង​មាន​គ្នា​បីនាក់​បាន​ជិះ​ដេញ​កាប់​និង​ធាក់​ម៉ូតូ​ជនរងគ្រោះ​អោយ​ដួល​រួចហើយ​គេចខ្លួន​ដោយ​សុវត្ថិភាព​។​សកម្មភាព​នេះ​បាន​បង្ក​ការ​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​កន្លែងកើតហេតុ​កាល​វេលា​ម៉ោង​៧.០០​នាទី​យប់ ថ្ងៃ​ទ​២​ខែតុលា​ឆ្នាំ​២០១៤​ស្ថិតនៅ​ចំណុច​ផ្លូវ​ទី​រួម​ខេត្ត​ខាងជើង​ស្រី​គ្រប់​ល​ក្ខ័​ប្រហែល​១០០​ម៉ែត្រ​នៅ​ភូមិ​៣​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​។​photo2
យោងតាម​អ្នកឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​ហើយ​បាន​ស្គាល់​ជនរងគ្រោះ​បានអោយដឹងថា ជនរងគ្រោះ​មានឈ្មោះ ផល វាសនា ប្រុស អាយុ ២១​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​ឬ​ស្សី​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា​មុនពេល​កើតហេតុ​គេ​បានឃើញ​ក្រុម​ក្មេង​ទំនើង​២​ក្រុម​មួយក្រុម​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ទ្រី​ម​ព៌​ណ​ខ្មៅ​photo3

ផលិត​នៅ​ឆ្នាំ​២០១៤​ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ​១j៤៦៩០​ជិះ​ម្នាក់ឯង​ចំណែក​មួយក្រុម​ទៀត​ជិះ​ម៉ូតូ​ម៉ាក​ស៊ូ​មឺ​អុ​ិ​ច​ព៌​ណ​ក្រហម​មិនដឹង​ស្លាក​លេខ​ជិះ​ឌុប​គ្នា​៣​នាក់​ប្រដេញ​គ្នា​តាំងពី​កាច់ជ្រុង​វត្ត​ព្រះ​ពន្លា​ដោយ​ល្បឿន​លឿន​លុះ​ជិះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ក្មេង​ទំនើង​មាន​គ្នា​៣​នាក់​នោះបាន​ធាក់​ម៉ូតូ​ជនរងគ្រោះ​ពេញទំហឹង​បណ្តាល​ឲ្យ​ជនរងគ្រោះ​ធ្លាក់​ចេញពី​ម៉ូតូ​បោក​លើ​ថ្នល់ជាតិ​សន្លប់​ឈឹង​ចំណែក​ម៉ូតូ​អូស​ចំងាយ​ប្រហែល​១០​ម៉ែត្រ​។​photo5

ក្រោយ​ពេលធ្វើ​សកម្មភាព​ធាក់​ជនរងគ្រោះ​អោយ​ដួលសន្លប់​រួចមក​ក្មេង​ទំនើង​ដែលមាន​គ្នា​បីនាក់​ក៏បាន​ដួល​ម៉ូតូ​ដូច​ជនរងគ្រោះ​ដែរ​តែ​មិន​រងរបួស​ទេ​ក៏​លើក​ម៉ូតូ​ជិះ​គេចខ្លួនបាត់​ដោយ​មិនបាន​រំខាន​សមត្ថកិច្ច​ទេ​។​កន្លះ​ម៉ោង​ក្រោយមក​ទើប​ជនរងគ្រោះ​ដឹងខ្លួន​។​photo4
សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន​ជនបង្ក​យកមក​ញាត់​គុគ​។​ប្រជាពលរដ្ឋ​និយាយ​ទាំង​ភ័យខ្លាច​ថា​បច្ចុប្បន្ន​ក្រុង​សិរីសោភ័ណ​សំបូរ​ក្មេង​ទំនើង​ធ្វើ​សកម្មភាព​កាប់​ចាក់​គ្នា​បង្ក​អសន្តិសុខ​ក្នុងសង្គម តែ​ភាគច្រើន​ជនបង្ក​តែងតែ​គេចខ្លួន​ដោយ​សុវត្ថិ​ភាពមិន​បង្ក​ការរំខាន​ដល់​សមត្ថកិច្ច​ហើយ​ជនរងគ្រោះ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕​