បន្ទាយមានជ័យ៖ មន្ត្រីសមត្ថកិច្ចនិងអាជ្ញាធរ ក៏ដូចជាអតិថិជនបានអោយដឹងថា ឯកសារនៅតែឆៅបណ្តូលឬឯកសារមិនគ្រប់គ្រាន់ឬមិនទាន់មាន ហើយពិបាកនឹងជឿទុកចិត្ត)ដដែលករណីគម្រោងលក់ដីឡូតិ៍និងវិឡារបស់ទីតាំងគម្រោងដីធីធីភីគ្រុប((T.T.P . Land ) របស់លោកឧកញតែ តាំងប៉ លើអតីតទីតាំងដីគម្រោងក្រុមហ៊ុន
KP MORN DANY Land & House របស់លោកស្រីម៉ន ដានីនិងស្វាមីជនជាតិថៃគឺលោកឧកញ៉ាឃុនថាវង្ស ផងផាន់ ដែលអត់ច្បាប់ ស្ថិតនៅផ្លូវជាតិលេខ៥ភូមិ-សង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ ព្រំប្រទល់ភូមិសាលាក្រហមឃុំសំរោងស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។
លោកឡុង វុធ អនុប្រធានមន្ទីររៀបចំដែនដីនគរោបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យប្រាប់កាសែតរស្មីកម្ពុជាកាលពីល្ងាចថ្ងៃទី២៦ខែមេសាឆ្នាំ២០២៣ ថា: ទោះបីទីតាំងគម្រោងដីឡូតិ៍និងវិឡារបស់ក្រុមហ៊ុនធីធីភីគ្រុប((T.T.P . Land ) (របស់លោកឧកញតែ តាំងប៉ ) បានបើកពិធីសម្ពោធដាក់អោយដំណើរការកាលពីល្ងាចថ្ងៃទី២៤ខែមេសាឆ្នាំ២០២៣ ក្តី ក៏លោកប្រធានមន្ទីរ លោកនិងអនុប្រធាន មន្ត្រីជំនាញនៃភូមិបាលក្រុងនិងមន្ទីរ មិនបានទទួលឯកសារ លិខិតបទដ្ឋានអីនៅឡើយ ។
លោកបន្តថា : និយាយពីឯកសារគតិយុត្តិ និងច្បាប់អនុញ្ញាតិពាក់ព័ន្ធគឺក្រុមហ៊ុនធីធីភីគ្រុប((T.T.P . Land ) ថ្មីនេះ ក៏ដូចជាក្រុមហ៊ុន KP MORN DANY Land & House )កាលពីនៅលើទីតាំងចាស់ត្រង់នេះដែរ គឺឯកសារនៅតែឆៅបណ្តូលដដែល ។
ជាសរុប មន្ទីរមិនទាន់ទទួលបានឬអត់មានឯកសារអីនឹងដៃនៅឡើយ ទេ ទាក់ទិនក្រុមហ៊ុនមកវិនិយោគថ្មីនេះ ។ គឺអត់មានដូចកាលពីក្រុមហ៊ុន KP MORN DANY ដែរ ។
ចំណែកលោកឈុន ប៊ុនថានាយកទីចាត់ការអន្តរវិស័យសាលាខេត្តបន្ទាយមានជ័យប្រាប់ថា: ក្រុមហ៊ុនធីធីភីគ្រុប((T.T.P . Land ) បានមកស្នើសុំរដ្ឋបាលខេត្តដើម្បីវិនិយោគលើវិស័យអចលនវត្ថុ ហើយខេត្តក៏បានអនុញ្ញាតិអោយជាគោលការណ៍រួចហើយ។
ប៉ុន្តែបែបបទ គតិយុត្តិពាក់ព័ន្ធអាជ្ញាធរនិងជំនាញនានា នៅមិនទាន់បានត្រឹមត្រូវនិងគ្រប់គ្រាន់ ។ពោលគឺដូចក្រុមហ៊ុនចាស់ដែលអាជ្ញាធរមានសមត្ថកិច្ចបានបិទគម្រោងកន្លងមក ។
ចំណែកបងប្អូនប្រជាពលរដ្ឋជាអតិថិជនវិញ មួយចំនួនបានប្រាប់ថា : ពួកគេជាអតីថិជននៃក្រុមហ៊ុនចាស់(ក្រុមហ៊ុន KP MORN DANY Land & House ) បានរងគ្រោះឬខកបំណងដោយសារបានកក់ បានទិញដីឡូតិ៍ និងផ្ទះ វិឡារបស់ក្រុមហ៊ុន ។លុះបន្ទាប់មកទើបដឹងថា ក្រុមហ៊ុនអត់ច្បាប់ ហើយរត់ចោលទៅ(អាជ្ញាធរមានសមត្ថកិច្ចបិទគម្រោង) ។
អតីថិជនបន្តថា : ហេតុនេះហើយ ពួកគេចង់ឃើញក្រុមហ៊ុនធីធីភីគ្រុប((T.T.P . Land ) ថ្មីមកវិនិយោគលើទីតាំងចាស់នេះត្រូវតែមានច្បាប់ ។ពោលគឺកុំអត់ច្បាប់ដូចក្រុមហ៊ុនមុនទៀត ។
សូមរំលឹកថា : កាលពីល្ងាចថ្ងៃទី២៤ខែមេសាឆ្នាំ២០២៣ លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកឧកញ៉ាតែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃធីធីភីគ្រុប((T.T.P . Land ) បានអញ្ជើញក្នុងពិធីសម្ពោធជាផ្លូវការគម្រោងលំនៅឋាននិងដីឡូតិ៍នេះនាផ្លូវជាតិលេខ៥ភូមិ-សង្កាត់ទឹកថ្លាក្រុងសិរសោភ័ណ ជាប់ព្រំប្រទល់ភូមិសាលាក្រហមឃុំសំរោងស្រុកអូរជ្រៅ។
លោកឧកញ៉ាតែ តាំងប៉ និយាយថា : គម្រោងនេះស្ថិតនៅតំបន់ដែលមានសក្តានុពលដើម្បីធានាជូនអតិថិជនរបស់យើងទទួលបាននូវ “ភាពជឿជាក់ក្នុងការរស់នៅ” ។ គម្រោងអភិវឌ្ឍន៍ថ្មីបន្ថែមទៀត ទីនេះមានផ្ទៃដីចំនួន១៨៥ហិកតា ។
តែការអភិវឌ្ឍជំហានទី១ ក្នុងគម្រោងនិងប្រើប្រាស់ផ្ទៃដីចំនួន ៧៨.៥ ហិកតា មានការសាងទៅលើផ្ទះប្រភេទវិឡាទោលចំនួន ៩៥១ផ្ទះនិងមានដីឡូត៍សរុប ចំនួន ៣.២៤៩ ឡូត៍និងជាពិសេសមានប្រភេទទំហំដីតាមអតិថិជនតំរូវការជាក់ស្ដែង)បន្ថែម ។
និងក៏មានការ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាផងដែរ ។
ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា : អាជ្ញាធរ មានសមត្ថកិច្ចសូមស្វាគមន៍និងលើកទឹកចិត្តដល់ក្រុមហ៊ុនធីធីភីឡែននេះ បានមកវិនិយោគលើអចលនទ្រព្យ ពិតជាមានភាពត្រឹមត្រូវ មានច្បាប់អនុញាតិ មានបែបបទពីជំនាញនិងអាជ្ញាធរគ្រប់ថ្នាក់ ដែលអាចផ្តល់ភាពជឿជាក់ដល់បងប្អូនប្រជាពលរដ្ឋបាន ។
ប៉ុន្តែលោកសង្កាត់ធ្ងន់ថា : ឯកឧត្ដមសូមអោយក្រុមហ៊ុនត្រូវបំពេញឬសុំច្បាប់អនុញតិឬបែបបទអោយគ្រប់គ្រាន់ កុំអោយពលរដ្ឋលំបាក ហើយលើកក្នុងវេទិកាសាធារណ:ឬតវ៉ាមកអាជ្ញាធរមានសមត្ថកិច្ច ឈឺក្បាលពិបាកដោះស្រាយ ។
ឆ្លើយតបករណីនេះលោក ហម សំខាន់ (.អភិបាលស្រុកមួយនៃខេត្តបាត់ដំបង)ដែលភរិយាលោកមានហ៊ុនដី៤០-៥០ហិចតាជាមួយក្រុមហ៊ុនធីធីភីគ្រុប((T.T.P . Land )របស់កញ៉ាតែ តាំងប៉ បានប្រាប់ថា: ទីតាំងដីគម្រោងរបស់ក្រុមហ៊ុននេះស្ថិតលើទីតាំងដីក្រុមហ៊ុនចាស់ដែលអត់ច្បាប់មែន តែក្រុមហ៊ុនថ្មីនេះ មានច្បាប់ត្រឹមត្រូវ ទេ។
បន្ទាប់ពីសុំគោលការណ៍ពីរដ្ឋបាលខេត្តបន្ទាយមានជ័យបានហើយ ក្រុមហ៊ុននឹងបន្តរត់ការសុំទៅការិយាល័យ មន្ទីរជំនាញនិងអាជ្ញាធរពាក់ព័ន្ធនិងទៅដល់ក្រសួងទៀត ។
លោកហម សំខាន់ អះអាងថា : ចំពោះអតីថិជនជាមួយក្រុមហ៊ុនចាស់ ក្រុមហ៊ុនថ្មីនឹងទទួលស្គាល់សិទ្ធិនិងផលប្រយោជន៍អោយតែមានឯកសារបញ្ជាក់ត្រឹមត្រូវ ៕ដោយ៖ឃិន គន្ធា





































