អភិបាលខេត្ត កំពង់ចាម អះអាងថា ដោយ សារប្រទេស ជាតិ យើង មាន សុខសន្តិភាព ទេីប មាន អ្នក វិនិយោគ មក បេីក រោងចក្រ

0

កំពង់ចាម : អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បាន អះអាង ថា ដោយ សារ ប្រទេស កម្ពុជា យើង មាន សុខសន្តិភាព ទេីប មាន អ្នក វិនិយោគទុនចូល មក បេីក រោងចក្រ ដោយឡែក បេី ស្រុក ទេស មាន សង្រ្គាម គ្មាន អ្នកណា គេ ហ៊ាន ចូលមក ក្បែរនោះ ទេ ជាក់ស្ដែង វិស័យ រោងចក្រ កាត់ដេរ នៅ ទូទាំង ខេត្ត កំពង់ចាម បាន ផ្តល់ ឱកាស ឱ្យ កម្មករ -កម្មការិនី យើង ជាង ៣ម៉ឺន នាក់ មាន ការងារធ្វេី និង មាន ប្រាក់ ខែ សម្រាប់ ផ្គត់ផ្គង់ ជីវភាព គ្រួសារ ផងដែរ ។ ការ ថ្លែង បែប នេះ ក្នុង ពិធី សំណេះសំណាល ជាមួយ កម្មករ កម្មការិនី នៅរោងចក្រ មេតថេក នាឱកាស ប្រារព្ធ ខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្ដរជាតិ ១ ឧសភា ២០២៣ នៅភូមិអំពិលលើ ឃុំអំពិល ស្រុក កំពង់សៀម នាព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៣ ។

ក្នុង ពិធី សំណេះសំណាល ជាមួយ កម្មករ -កម្មការិនី ចំនួន ២២៥០ នាក់ នេះ ដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បាន ថ្លែង ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើការកែទម្រង់លើវិស័យជាច្រើន ដេីម្បី លើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូនកម្មករ កម្មការិនី ក្នុង នោះ ក៏ មាន ការផ្ដល់នូវសេវា គាំពារ សង្គម ការលើកម្ពស់សុខភាពមាតា និងទារក សម្រាប់បងប្អូនជាស្ត្រី តាមរយៈ ការប្រើប្រាស់នូវប័ណ្ណ ប ស ស និងប័ណ្ណសមធម៌ ឬប័ណ្ណអាទិភាព ខណៈ បច្ចុប្បន្ន នេះ ស្ត្រីមានផ្ទៃពោះ បាន ប្រើប្រាស់សេវានេះ ប្រកប ដោយ ប្រសិទ្ធភាព ដើម្បីរួមចំណែកកាត់បន្ថយ និងលើកកម្ពស់អត្រាមរណៈភាពមាតា និង ទារក ផងដែរ ។

ឯកឧត្ដម អភិបាលខេត្ត បាន ថ្លែង ថា រោងចក្រ ដំណើរ ការ បាន ជោគជ័យ អាស្រ័យ ទៅ លើ ថៅកែ ដែល មាន ចក្ខុវិស័យ វែងឆ្ងាយ ចំពោះ ផលិតផល ដែល មាន គុណភាព តម្រូវ ទៅ តាម ទីផ្សារ ជាពិសេស ការ គិតគូរ ចំពោះ សុខមាលភាព របស់ កម្មករ កម្មការិនី ទាំង ផ្លូវ កាយ និង ផ្លូវ ចិត្ត ពីពោះថា រោងចក្រ ដំណើរ ការ បាន ល្អ ក៏អាស្រ័យ លើ កម្មករ កម្មការិនី ផងដែរ ដូច្នេះ សូម ឱ្យ រួមគ្នា ដេីម្បី នាំមក នូវ ការ រីកចម្រើន ទាំងអស់ គ្នា ។

ជាមួយ គ្នា នោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បាន សង្កត់ ធ្ងន់ថា រោងចក្រ ដំណើរ ការ បាន ជោគជ័យ អាស្រ័យ ដោយ សារ ប្រទេស ជាតិ យើង មាន សុខសន្តិភាព មាន ប្រព័ន្ធ ទូរគមនាគមន៍ គ្រប់គ្រាន់ និង ការ គ្រប់គ្រង ជំងឺ កូវីដ ១៩ ព្រមទាំង មាន កំណើន សេដ្ឋកិច្ច ល្អ ដូច្នេះ សូម ឱ្យ បងប្អូន កម្មករ កម្មការិនី ទាំងអស់ គ្នា ចូលរួម ការពារ សុខសន្តិភាព ឱ្យ បាន គង់វង្ស ដេីម្បី បន្ត ការ អភិវឌ្ឍ រីកចម្រើន ក៏ដូចជា ឱកាស ការងារ ផងដែរ ៕